ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ និងឯកឧត្តម​ សរ​ សុពុត្រា​ ដឹកនាំក្រុមការងារប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ​និងដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង​
Sun,06 July 2025 (Time 11:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

(ស្ទឹងត្រែង)៖​ ព្រឹកថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តម​ សរ​ សុពុត្រា​ អភិបាល​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង​ បានដឹកនាំក្រុមការងារពិសេសប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ​និងដោះស្រាយបញ្ហាវិវាទដីធ្លីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង​។

​ក្នុងកិច្ចប្រជុំនោះ​ ឯកឧត្តម​ សរ​ សុពុត្រា​ អភិបាល​ នៃគណៈអភិបាល​ ខេត្តស្ទឹងត្រែង​ បានថ្លែងការគោរពស្វាគមន៍អបអរសាទរ​ និងគោរពអរគុណចំពោះការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ហេីយបានចាត់តាំង​ ឯកឧត្តមណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ឱ្យចុះមកដឹកនាំក្រុមការងារសហការគ្នាដោះស្រាយបញ្ហាក្តៅពាក់ព័ន្ធនឹងវិវាទដីធ្លី​ និងបញ្ហាព្រៃឈេីក្នុងខេត្តស្ទឹងត្រែង​ ។

​ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងកោតសរសេីរខ្ពស់ចំពោះស្មារតីនិងឆន្ទៈសាមគ្គីភាពប្រកបដោយការទទួលខុសត្រូវ​ខ្ពស់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង​ និងបណ្តាអង្គភាព​ចូលរួមសហការ​ក្នុងបេសកកម្មនេះរួមមាន​ ៖​ លេខាធិការដ្ឋាន​ គណៈកម្មាធិការជាតិផ្តល់ដីការពារព្រៃ​ ដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព​ ហៅកាត់ថា​ ផ.ក.អ​ អង្គភាពប្រឆាំងអំពេីពុករលួយ​ ហៅកាត់ថា​ ACU​ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកនានា​ ដែលបានរួមគ្នាអនុវត្តការងារទទួលបានលទ្ធផលល្អប្រសេីរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ​ ពោលគឺបានដោះស្រាយបញ្ចប់ដោយជោគជ័យគ្រប់បញ្ហាវិវាទនៅក្នុងភូមិសាស្ត្រទីតាំងនោះ​ ហេីយក៏បានដាក់ផែនកា​រ​បន្តដល់ក្រុមការងារពាក់ព័ន្ធទាំងអស់​ ត្រូវបន្តកំណត់មុខសញ្ញា​ និងអនុវត្តឱ្យបានជោគជ័យជាបន្តទៀតនូវគ្រប់ការងារដែលបានដាក់ជូននៅក្នុងអង្គប្រជុំនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ