ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ខូយ រីដា ៖​ ត្រីនៅតំបន់បឹងទន្លេសាបកំពុងចាប់ផ្តើមសម្បូរឡើងវិញ
Sun,29 June 2025 (Time 11:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានថ្លែងកត់សម្គាល់ឃើញថា ត្រី​នៅតំបន់បឹង​ទន្លេសាប​កំពុង​ចាប់ផ្តើម​សម្បូរ​ឡើង​វិញ ក្រោយ​ពី​កម្លាំង​យោធភូមិ​ទី​៥ បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ជារៀងរាល់ថ្ងៃដូច​ភ្លៀងរលឹម នៅ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបឹងទន្លេសាប។ ឯកឧត្តម ខូយ រីដា បានថ្លែងកត់សម្គាល់ឃើញបែបនេះក្នុងឱកាសអ្នកដឹកនាំកម្លាំងចម្រុះចុះធ្វើប្រតិបត្តិការ បង្ក្រាបទល្មើសនេសាទត្រី ព្រមបានផ្តល់ស្បៀងនិងភេសជ្ជៈជូនដល់កម្លាំងចម្រុះដែលបាននឹងកំពុងបំពេញបេសកកម្ម​ក្នុង​បឹង​ទន្លេសាបស្ថិតក្នុង ឃុំកំពុងលួង ស្រុកក្រគរ ​នា​ថ្ងៃ​សៅរ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥។

ការ​សម្បូរ​ត្រី​ឡើង​វិញ​នៅតំបន់បឹងទន្លេសាបនេះ​គឺ​ក្រោយ​ពី​កម្លាំង​យោធភូមិ​ភាគ​ទី​៥ សហការជាមួយសមត្ថកិច្ចជំនាញ​ និងអាជ្ញាធរមូលដ្ឋាន ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ នេសាទ​នៅ​ក្នុងភូមិ​សា​ស្គ្រ​ខេត្ត​ជាប់បឹងទន្លេសាប ។

ឯកឧត្តមបញ្ជាក់​ថា ផ្អែកតាមគោលការ​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពង្រាយកម្លាំងចម្រុះ​​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់បឹង​ទន្លេសាប និង​បាន​បំផ្លាញ​ចោលនូវ​ឧបករណ៍​នេសាទខុសច្បាប់។​​ ប្រជា​នេសាទ​ត្រូវ​ប្រកប​របរ​នេសាទ​ដោយ​ស្របច្បាប់ មិន​ត្រូវ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ហើយ​ត្រូវ​ចូលរួម​សហការ​ជាមួយ​កងកម្លាំង​ដែល​កំពុង​អនុវត្ត​ការងារ​។​ បើ​ឃើញ​មាន​បទល្មើស​នេសាទ ត្រូវ​រាយការណ៍​ប្រាប់​កងកម្លាំង​ចុះ​បង្ក្រាប​និង​បំផ្លាញ​ចោល និង​ចូលរួម​រក្សា​ការពារ​មច្ឆជាតិ​ឱ្យ​មាន​ពង​កូន​បន្ត​ពូជ ជាក់ស្តែង​ពេល​នេះ​កំពុង​ចាប់ផ្តើម​សម្បូរ​ត្រី​ហើយ​ក្នុង​បឹង​ទន្លេសាប។

តាមរយៈនេះឯកឧត្តម​ក៏បានធ្វើការអំពាវនាវ ដល់ប្រជានេសាទដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅជុំវិញបឹងទន្លេសាប គប្បីរួមគ្នា អភិរក្ស និងអភិវឌ្ឍន៍សំដៅធ្វើយ៉ាងណា ឱ្យធនធានជលផល និងធនធានធម្មជាតិកាន់តែប្រសើរ និងសម្បូរឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ