ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ទោ ស ថេងស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមិថុនា និងលើកទិសដៅសម្រាប់ខែកក្កដា ឆ្នាំ២០២៥
Wed,18 June 2025 (Time 12:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត ។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី ស្នងការរង នាយ និងនាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង៧ និងលោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល។

លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប វិភាគ បានអានរបាយការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយរក្សាបានលទ្ធផលល្អ ក្នុងបទល្មើសព្រហ្មទណ្ឌ កើតឡើង ១១ ថយចុះ ២លើក បង្ក្រាបបាន១០ករណី ឃាត់ខ្លួនជនសង្ស័យ១១នាក់ តុល្យភាពនៃបាត់បង់ ស្លាប់មនុស្ស២នាក់ របួស៣នាក់ រងគ្រោះ៦នាក់ បទល្មើសគ្រឿងញៀន បង្ក្រាបបាន១៩ករណី កើនឡើង៣លើក ឃាត់ខ្លួនជនសង្ស័យ៣៧នាក់ ស្រី៥នាក់ ក្នុងករណីជួញដូរ ចែកចាយ ១១ករណី និងករណីប្រើប្រាស់ ៨ករណី វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសថ្លា ៩២កញ្ចប់ ទម្ងន់ ៧៥២.៩៧ក្រាម មេតំហ្វេតាមីនWY ១គ្រាប់ និងសម្ភារៈមួយចំនួន បង្ក្រាបល្បែងស៊ីសង៦លើក កើនឡើង៤លើក ឃាត់ខ្លួនមនុស្សចំនួន២៣នាក់ ស្រី៨នាក់ ក្នុងនោះ ជល់មាន់ ២ករណី លេងបៀរ ៣ករណី ឆ្នោតឡូតូ ១លើក ។ បង្រ្កាបក្មេងទំនើង ២ករណី ឃាត់ខ្លួន៣នាក់ សមត្ថកិច្ចបានប្រើប្រាស់វិធានការរដ្ឋបាល ធ្វើកិច្ចសន្យាអប់រំ ។ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ២លើក ថយចុះ១លើក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ របួស២នាក់ ខូចខាតរថយន្ត ៣គ្រឿង ។

លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត សរសើរដល់កងកម្លាំង និងប៉ុស្ត៍នគរបាលរដ្ឋបាល ដែលមានការខិតខំប្រឹងប្រែងអនុវត្តន៍តួនាទីភារកិច្ចនៅតាមមូលដ្ឋាន ។ លោកស្នងការ ក៏បានលើកឡើងពីស្ថានភាពសន្តិសុខ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន និង ត្រៀមលក្ខណៈសម្បត្តិ ការពារបូរណភាពទឹកដី ពីការឈ្លានពាន ពីប្រទេសជិតខាង ។

លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានយល់ស្របនិងការលើកឡើងពីសំណាក់លោកស្នងការងផែនការងារជំនាញ និងលោកនាយការិយាល័យជំនាញ ។ លោកស្នងការបានជម្រុញឲ្យគ្រប់បណ្តាអង្គភាព ត្រូវគ្រប់គ្រងកម្លាំងរបស់ខ្លួនឲ្យបានល្អ និងជំរុញកម្លាំងនគរបាលឱ្យមានភាពសកម្មក្នុងការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ។ ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងអនុវត្តការងារប្រចាំថ្ងៃ ធ្វើបច្ចុប្បន្នភាពមុខសញ្ញាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប មុខសញ្ញា សេសសល់ក្នុងករណី មុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួន ពិរុទ្ធជន ទណ្ឌិតក្នុងពន្ធនាគារ និងមុខសញ្ញាអនុវត្តទោសរួច បន្ស៊ីបញ្ចូលគ្នា រវាងមុខសញ្ញាព្រហ្មទណ្ឌ គ្រឿងញឿន និងក្មេងទំនើង បម្រើឲ្យការងារស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើស ធ្វើបច្ចុប្បន្នភាព តម្លើងបញ្ជីគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ របស់គ្រប់ប្រភេទ ធ្វើការផ្សព្វផ្សាយបំផុសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងវិស័យឯកជន ធ្វើការបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមផ្ទះ តាមដងផ្លូវ និងគោលដៅអាជីវកម្ម ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល អំពីការគ្រប់គ្រង ចងក្រង ប្រមយព័ត៌មានអ្នកជួលស្នាក់នៅ និងផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចគ្រប់ការចេញ-ចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន។ សហការតម្លើងបញ្ជី ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងក្មេងទំនើង មុខសញ្ញាមេក្លោង រឹងរូសមិនរាងចាល និងគ្រោះថ្នាក់ មុខសញ្ញាសកម្មក្នុងការធ្វើសកម្មភាពបង្កអុកឡុក បង្កភាពភ័យខ្លាចក្នុងមូលដ្ឋាន និងមុខសញ្ញាដើរតាមហែហមគេ ឬមុខសញ្ញាងាយរងគ្រោះ ធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ.ឃុំសង្កាត់មានសុវត្ថិភាព តាមគ្រប់មធ្យោបាយ តាមទីកន្លែងប្រមូលផ្តុំ កន្លែងកំសាន្ត ទីសាធារណៈ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រៀបចំ និងពង្រឹងប្រព័ន្ធទទួលព័ត៌មានទាន់ហេតុការណ៍ដើម្បីចេញអន្តរាគមន៍ បង្ក្រាបបានទាន់ពេលវេលា ពង្រឹងការត្រួតពិនិត្យតាមច្រកទ្វារព្រំដែន និងល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ