ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរង និងនាយករដ្ឋបាលសាលាក្រុងពោធិ៍សាត់ចំនួន ៣រូប
Thu,12 June 2025 (Time 09:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជា គណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រី៣រូប រួមមានលោកស្រី សេង ហួយ និងលោក សុខ សុវណ្ណជាអភិបាលរងនៃគណៈអភិបាលក្រុងនិងលោកជិន វណ្ណា ជានាយករដ្ឋបាលសាលាក្រុងពោធិ៍សាត់ ដែលបានប្រារព្ធធ្វើសាលាក្រុង ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធាន អនុប្រធានការិយាល័យចំណុះសាលាក្រុង លោកអធិការក្រុង ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាល។

លោកស្រី សេង ហួយ អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ទើបតែប្រកាសចូលកាន់មុខតំណែងថ្មី បានអំណរគុណចំពោះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជឿជាក់និងផ្តល់ទំនុកចិត្តដើម្បីទទួលបានឱកាសបម្រើប្រជាពលរដ្ឋនិងសង្កមជាតិ។ក្នុងនាមអភិបាលរងនិងនាយករដ្ឋបាលសាលាក្រុងពោធិ៍សាត់ទាំង៣រូបប្តេជ្ញាចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ខិតខំបំពេញតួនាទីភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានានិងតាមឋានានុក្រម ពិសេសច្បាប់ស្តីពីកការគ្រប់ គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកនិងខណ្ឌ។ ថែរក្សាការពារនិងពង្រឹងពង្រីកស្មារតីសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ ទំនង សហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទ និងស្វ័យសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ សមត្ថភាព កុណធម៌ សុជីវធម៌ ក្នុងការបំពេញមុខងារ តួនាទីភារកិច្ចឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗនិងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរទ្វេឡើង។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីជាប្រធានព្រឹទ្ធ សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធក្នុងការអនុវត្តវិធានការនានាដែលបានដាក់ចេញទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមចូលរួមអបអរសាទរ និងមាន សេចក្ដីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី អភិបាលរងក្រុងថ្មី និងនាយករដ្ឋបាលដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្ត ការងារក្នុងជួរក្រុមប្រឹក្សានិងគណៈអភិបាលក្រុង កាន់តែមានប្រសិទ្ធភាពដើម្បីជំរុញការអនុវត្តកម្មវិធីកំណែ ទម្រង់នានារបស់រាជរដ្ឋាភិបាល លើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍក្រុងឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌ សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជា ពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។

ជាមួយគ្នានោះ ឯកឧត្ដម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាលក្រុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការិយាល័យនិងអង្គភាពចំណុះសាលាក្រុង ទាំងអស់ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញអភិវឌ្ឍក្រុងឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈ សង្គមបានល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ