ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងប្រទេសកម្ពុជា
Wed,07 May 2025 (Time 08:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈបញ្ជាការដឹកនាំរួម ឣនុវត្តផែនការលេខ ០០៣ ផ.ក. ប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការឣនុវត្តផែនការលេខ ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះមានការឣញ្ជើញចូលរួមពី ឯកឧត្តម ហែម ថេង ឣនុរដ្ឋលេខាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ឣគ្គនាយកឣន្តោប្រវេសន៍, ឣគ្គនាយករង ប្រធាននាយកដ្ឋាន ឣនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រី នៃឣគ្គនាយកដ្ឋានឣន្តោប្រវេសន៍ ដែលមានវត្តមានសរុបចំនួន ៤០រូប។

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ ដូចខាងក្រោម៖
១-មតិបើកកិច្ចប្រជុំ និងប្រកាសឣំពីគោលបំណងនៃកិច្ចប្រជុំ
២-ការណែនាំឣំពីការរៀបំស្តង់ការប្រតិបត្តិសម្រាប់ចុះត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេស
៣-មតិយោបល់របស់សមាជិកឣង្គប្រជុំ
៤-មតិបូកសរុបលទ្ធផលកិច្ចប្រជុំ និងទិសដៅឣនុវត្តបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ