ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មេគយតំបន់អូររំដួលស្រុកភ្នំព្រឹក បេីកដៃឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ,បង់ពន្ធមិនគ្រប់ ដឹកជញ្ជូនចេញ ពីប្រទេសថៃចូលមកប្រទេសខ្មែរយ៉ាងគគ្រឹកគគ្រេង
Mon,05 May 2025 (Time 07:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

មេគយតំបន់អូររំដួលស្រុកភ្នំព្រឹក បេីកដៃឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ,បង់ពន្ធមិនគ្រប់ ដឹកជញ្ជូនចេញ ពីប្រទេសថៃចូលមកប្រទេសខ្មែរយ៉ាងគគ្រឹកគគ្រេង

មានការលើកឡើងថាមេគយតំបន់អូររំដួលស្រុកភ្នំព្រឹក លោក កោះ និច្ច បេីកដៃឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់ ដឹកជញ្ជូនចេញពីប្រទេសថៃ ចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ នៅច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងដោយគ្មានការទប់ស្កាត់បង្ក្រាបនោះឡើយករណីនេះធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែ។

សមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល បានបង្ហើបប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា លោក កោះ និច្ច បានបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រព័ន្ធជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទ ដែលឆ្លងដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះទេ។

ប្រភពដដែលថា ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក គេសង្កេតឃើញ ក្រុមឈ្មួញនាំទំនិញចូលទៅប្រទេសថៃ, ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ទំនិញចាបហួយ គ្រឿងទេស គ្រឿងសំណង់ ដូចជា ដូចជា ជី,ស្រាបៀរ,ប្រេងឆា,ទឹកក្រូច ទឹកផ្លែឈើ, ទំនិញសាច់ខូចគុណភាព និងទំនិញផ្សេងៗជាច្រើនមុខទៀត។

ប្រភពបានបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃ ទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានគេដឹងថាជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ លោក កោះ និច្ច ជាមេគយច្រក ដោយសមត្ថកិច្ចបើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរីតែម្ដង។

បើតាមប្រភពមន្ត្រីប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះមន្ត្រីមានសមត្ថកិច្ចដែលនៅច្រកនេះខ្លាចមានបញ្ហាដោយជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចលាក់ ដោយមិនប្រាប់ឱ្យជនសុីវិល ដែលឈរឬដេកចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ដោយហេតុថា
ជនស៊ីវិលដែលតំណាងឲ្យមន្ត្រីគយ មានអំណាចខ្លាំងជាមួយៗរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែន។

ថៅកែធំៗទំនិញទាំងឡាយ ចាំបាច់ត្រូវតែទាក់ទងជាមួយលោកមេស្នាក់ការគយ ជាមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធ សុទ្ធតែត្រូវទាក់ទងជាមួយលោក កោះ និច្ច ជាមុន ទើបគ្មានការបង្ក្រាប ឯអ្នករងគ្រោះ ជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។

នេះបើតាមបណ្ដាញសារព័ត៌មានក្នុងស្រុកបានចេញផ្សាយជាសាធារណៈនៅថ្ងៃអាទិត្យនេះ។ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តី មិនទាន់ទទួលបានការបំភ្លឺពី មេគយតំបន់អូររំដួលស្រុកភ្នំព្រឹក លោក កោះ និច្ច នៅឡើតទេរហូតដល់ម៉ោងផ្សាយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ