ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ យើងមិនត្រូវបណ្ដោយឲ្យក្រុមអ្នកនយោបាយជ្រុលនិយមកើតឡើងក្នុងសង្គមអាស៊ីយើងនោះទេ ខណៈពួកជ្រុលនិយមតែងតែធ្វើការញុះញង់ អុចអាលឲ្យមានជម្លោះជាមួយប្រទេសជិតខាង
Fri,30 May 2025 (Time 08:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា យើងមិនត្រូវបន្តលើកស្ទួយក្រុមអ្នកនយោបាយជ្រុលនិយមឲ្យកើតឡើងក្នុងសង្គមអាស៊ីយើងនោះទេ ខណៈពួកជ្រុលនិយមទាំងនោះតែងតែធ្វើការញុះញង់ អុចអាលឲ្យមានជម្លោះជាមួយប្រទេសជិតខាង។

នៅក្នុងវេទិកា Nikkei ស្តីពីអនាគតរបស់អាស៊ី លើកទី៣០ ដែលរៀបចំឡើងនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០២៥នេះ ធ្វើឡើងប្រធានបទសម្រាប់ឆ្នាំនេះ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះអាស៊ីរបស់យើងបើប្រៀបធៀបនឹងតំបន់ដទៃ គឺមានសុខសន្តិភាពជាងគេដូច្នេះមិនត្រូវគាំទ្រដល់អ្នកនយោបាយជ្រុលនិយមដែលនាំឲ្យមានការជម្លោះការទូតជាមួយប្រទេសជិតខាងនោះឡើយ ដោយគប្បីគាំទ្រ និងឲ្យតម្លៃអ្នកដែលខិតខំរក្សានូវសុខសន្តិភាព និងអ្នកដែលស្វែងរកសន្តិភាព។

សម្តេចធិបតីសង្កត់ធ្ងន់ថា “យើងមិនត្រូវបណ្តោយឲ្យអ្នកនយោបាយជ្រុលនិ យមកើតក្នុងសង្គមរបស់យើងទេ(ក្នុងតំបន់អាស៊ី) យើងគួរផ្តល់តម្លៃអ្នកដែលថែរក្សាសន្តិភាព ស្វែងរក សន្តិភាពជំនួសឲ្យការផ្តល់លម្ហ និងការការពារដល់អ្នកយោបាយជ្រុលនិយម ដែលចង់ធ្វើឲ្យសន្តិភាពមាន ភាពរង្គោះរង្គើ ញុះញង់ឲ្យមានការប្រយុទ្ធជាមួយប្រទេសជិតខាង ឡើងរបាំង ទប់ស្កាត់ពាណិជ្ជកម្ម,ការ ផ្លាស់ប្តូរប្រជាជន និងការតម្កើងអ្នកជាតិនិយមជ្រុលហួសហេតុនោះ”។

ជាមួយគ្នានេះសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានសម្តែងនូវក្តីសង្ឈឹមផងដែរថា ការលើកឡើង ឬការពិភាក្សារបស់សម្តេចនៅក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ីនេះ នឹងធ្វើឲ្យអង្គ ពិធីទាំងមូលបានយល់ដឹងអំពីទស្សនៈដែលកម្ពុជា បានលើកឡើងនាពេលនេះ ខណៈការលើកឡើងនេះ គឺ ជាការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សា និងការពារនូវសុខសន្តិភាព ស្ថិរភាព ដើម្បីជាប្រយោជន៍ដល់ការ អភិវឌ្ឍប្រកបដោយចីរភាព និងសុខមាលភាពរបស់ប្រជាជននៅក្នុងតំបន់នោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ