ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ស្នើរដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន
Fri,30 May 2025 (Time 01:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តស្នើរដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ក្នុងភូមិ ឃុំ តាមលំនៅដ្ឋានឱ្យបានល្អប្រសើរ។

ឯកឧត្តម សុខ លូ បានស្នើរបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានគម្រោងផ្លូវបេតុងអាមេ ប្រវែង៨៨១ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រា់ស០,១៥ម៉ែត្រ ជាគម្រោងមូលនិធិឃុំអន្លង់វិល ឆ្នាំ២០២៥ ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។

ឆ្លៀតឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់លោក អភិបាលស្រុក ភូមិ ឃុំ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បីលម្អនិងលើកសោភ័ណភាពតាមដងផ្លូវនេះផងដែរ។

លើសពីនេះឯកឧត្តម បានបន្តណែនាំដល់លោកមេឃុំ រឹតបន្តឹងលើការគ្រប់គ្រង់ដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ និងចៀសវាងការសង់សំណង់លើដីចំណីផ្លូវ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថាបច្ចុប្បន្នរាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជំរុញការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាពិសេសការអភិវឌ្ឍន៍ ផ្លូវថ្នល់ សាលារៀន សួនច្បារ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈសំដៅបម្រើផលប្រយោជន៍សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដើម្បីចូលរួម ទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ