ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តលោកស្លេសយូប្រធានមន្ទីសុខាភិបាលខេត្ងប៉ៃលិន(បើកបរក្មួយរបស់គាត់)និងម៉ូតូ
ខេត្តប៉ៃលិន ពត័មានបឋម:យើងខ្ញុំបានទទួលនៅវេលាម៉ោង1•50នាទីថ្ងៃ ត្រូវនិងថ្ងៃ២៧-05-2025 នៅចំនុចផ្លូវចូលសាលាបឋមសឹក្សាអូរតាពុកមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តលោកស្លេសយូប្រធានមន្ទីសុខាភិបាលខេត្ងប៉ៃលិន(បើកបរក្មួយរបស់គាត់)និងម៉ូតូ។ អ្នកបើកម៉ូតូមានឈ្មោះចិត្តចាន់ត្រា (ហៅក្រៅមានឈ្មោះថាហ្វី)ភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅនៅប៉ាហ៉ីជើងសង្កាត់ប៉ៃលិនក្រុងប៉ៃលិន។បើកបរម៉ូតូម៉ាកស្គុបពីណព៌សរ ពាក់ស្លាកលេខប៉ៃលិន1B-4838 ផលិតឆ្នាំ២០១៩រងការខូចខាតធ្ងន់ធ្ងរ។
ចំណែកអ្នកបើកបររថយន្តឈ្មោះម៉ាត់អូស៊ីន ភេទប្រុស អាយុ២៤ឆ្នាំរស់អូរច្រាកើតសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន។
តាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថាគ្រោះថ្នាក់នេះបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្នសមត្ថកិច្ចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីហៅភាគីទាំងសងខាងមកដោះស្រាយ។ចំណែកអ្នករងរបួសត្រូវបានរថយន្តសាមុយដឹកទៅសង្គោះ។