ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាស្វាគមន៍ទាំងអស់ មិនថាប្រទេសណានោះទេដែលមានបំណងចង់វិនិយោគនៅកម្ពុជា ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្វីត្បិតផ្គួចផ្ដើមបង្កើតឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ប៉ុន្ដែមានរោងចក្រប្រទេសអាមេរិក និងបារាំង ជប៉ុនជាដើម ក៏មានការវិនិយោគនៅទីនេះដែរ។ក្នុងឳកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនទី២០០ ដែលចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ៣ម៉ឺននាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរចំពោះសមិទ្ធផល ដែលបានពង្រីកដល់២០០ក្រុមហ៊ុន មកវិនិយោគនៅក្នុងខេត្តព្រះសីហនុ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា រោងចក្រ សហគ្រាសនៅកម្ពុជាបច្ចុប្បន្នបានកើនដល់ជាងបួនម៉ឺនរោងចក្រ សហគ្រាស ដោយមានកម្មករធ្វើការនៅតាមរោងចក្រ សហគ្រាសទាំងនោះមានជិតពីរលាននាក់ និងទទួលបានប្រាក់ឈ្នួលជាងប្រាំពាន់លានដុល្លារក្នុងមួយឆ្នាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ