ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ ខុសកន្លែង ឬខុសបច្ចេកទេស ធ្វើឱ្យបាក់ដី ឬបាក់ច្រាំងទន្លេជាដើម។ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងរ៉ែ និងថាមពល និងក្រសួងធនធានទឹក និងឧតុនិយម និងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវពិនិត្យមើលការគ្រប់គ្រងការបូមខ្សាច់ ខណៈនាពេលបច្ចុប្បន្ននេះ ការបូមខ្សាច់បានគ្រប់គ្រងបានច្រើន។សម្តេចធិបតីបានណែនាំ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ត្រូវសិក្សាជាមួយវិស័យឯកជន សិក្សាពីការបូមខ្សាច់នៅផ្នែកខាងលើ នៃទន្លេមេគង្គ ដូចជា នៅខេត្តក្រចេះ ខេត្តកំពង់ចាម។ទន្ទឹមនឹងនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ណែនាំស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវចូលរួមកាត់បន្ថយ ការិយាធិបតេយ្យ ដើម្បីសម្រួល និងគាំទ្រ វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យរ៉ែ, តាមរយៈកិច្ច សហការចាប់តាំង ពីដំណាក់កាលនៃការសិក្សាស្រាវជ្រាវ និងរុករក រហូតដល់ការធ្វើអាជីវកម្ម។ ចំពោះផលិតផលរ៉ែ ដែលអាចនាំចេញទៅក្រៅប្រទេសបាន ដូចជា៖ ស៊ីម៉ងត៍, ថ្មអារ, រ៉ែមាស, រ៉ែដែក និងម្សៅថ្មក្វាតជាដើម, ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសម្របសម្រួល និង ផ្ដល់ការគាំទ្រចាំបាច់ សម្រាប់ការនាំចេញប្រកប ដោយប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងឧត្តមភាព ប្រកួតប្រជែងរបស់កម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ