ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ ការដាក់ចេញគោលនយោបាយធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយបញ្ចប់សង្គ្រាម គឺសុទ្ធតែបានដាក់ចេញដោយសម្ដេចតេជោ
Sat,17 May 2025 (Time 11:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការដាក់ចេញនូវគោលនយោបាយធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយបញ្ចប់សង្គ្រាម គឺសុទ្ធតែបានដាក់ចេញដោយសម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

ក្នុងឳកាសអញ្ជើញសម្ពោធ​អគារ​សិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្លូវជាតិលេខ ១០ ដែលតភ្ជាប់រវាងកោះកុង និងសំឡូត ឆ្លងកាត់បាត់ដំបង និងពោធិ៍សាត់ សម្រេចបានការសាងសង់រួចរាល់ទាំងស្រុងហើយ រង់ចាំតែការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។

ក្នុងឳកាសនោះសម្តេចធិបតីនាយករដ្ឋមន្ត្រី បានអរគុណចំពោះក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បន្តចុះជួយតាមមូលដ្ឋានជាប្រចាំដោះស្រាយ បញ្ហាប្រជាពលរដ្ឋគ្រប់កាលទេសៈ គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ