ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា
Thu,15 May 2025 (Time 09:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

(បាត់ដំបង)នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន និស្សិត និងសិស្សានុសិស្សប្រារព្ធពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សា។

តាមរយៈអំណានសារលិខិតថ្វាយព្រះពរ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមវិសេសវិសាលថ្លៃថ្លាបំផុតនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ព្រះវស្សា យាងចូល៧៣ព្រះវស្សារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តបាត់ដំបង សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់យាងបំពេញនូវព្រះរាជបូជនីយកិច្ចដ៏បវរឧត្ដុង្គឧត្តមថ្លៃថ្លាដល់ជាតិមាតុភូមិនិងជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាចម្រុងចម្រើនរុងរឿងថ្កុំថ្កើងដល់ប្រជារាស្ត្រ ជាកូន ជាចៅ និងជាចៅទួតរបស់ព្រះអង្គជាភិយ្យោភាពតរៀងទៅ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការបំពេញនូវព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ និងជាព្រះរាជអគ្គមគ្គុទេសក៍ដ៏ពេញដោយព្រះគុណធម៌ និងព្រះគតិបណ្ឌិត ដ៏ឈ្លាសវៃបំផុតដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុខដុមរមនា ស្ថិរភាព សាមគ្គីភាព និងមានភាពរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ និងមានភាពល្បីល្បាញលើសាកលលោក ប្រជារាស្ត្ររស់នៅប្រកបដោយសេចក្តីសុខ ក្សេមក្សាន្ត មានសុភមង្គល និងមានជីវភាពរីកចម្រើនប្រកបដោយភាពថ្លៃថ្នូរ មានសេរីភាពបរិបូរណ៍ និងមានវឌ្ឍនភាពឥតឈប់ឈរ។ សារជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តេជៈបារមី ព្រះឥន្ទ ព្រះព្រហ្ម និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមតាមជួយថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការដល់ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ