សៀមរាប៖ បំពង់ស៊ីម៉ាំងប្រមាណជា៣០០ និងភ្លើងហ្វា ដែលកែច្នៃខុសបច្ចកទេស ត្រូវបានធ្វើការកិនកម្ទេចចោល បន្ទាប់ពីឧបករណ៍ទាំងអស់នេះត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបបង្ក្រាប និងដកហូតកាលពីពេលកន្លងទៅ។ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីកម្ទេចចោលនូវឧបករណ៍ខុសបច្ចេកទេសទាំងនេះ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថាបំពង់ស៊ីម៉ាំង និងភ្លើងហ្វា ដែលធ្វើការកិនកម្ទេចចោលនេះ គឺបានមកពីប្រតិបត្តិការរយៈពេលមួយឆ្នាំកន្លងមកនេះ។លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថា ឧបករណ៍ទាំងអស់នេះត្រូវបានបំពាក់លើយានយន្តដោយខុសបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដូចជាបង្កសំឡេងរំខានដល់ការដល់ការសម្រាករបស់ប្រជាពលរដ្ឋ ជាដើម។លោកឧត្តមសេនីយ៍ ស្នងការ បានបន្តទៀតថា ចំពោះការដកហូតឧបករណ៍ខុសបច្ចេកទេសនេះ បានធ្វើឡើងនៅទូទាំង១៣ក្រុងស្រុកនៅក្នុងខេត្តសៀមរាប។ លោកថា ប៉ុន្តែមួយរយៈចុងក្រោយនេះ កម្លាំងសមត្ថកិច្ចបានសង្កេតឃើញថា ការបំពាក់នូវឧបករណ៍ខុសបច្ចេកទេសលើយានយន្តនេះ មានការថយចុះច្រើន។បើទោះជាយ៉ាងនេះក្តី លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអះអាងថា ដើម្បីឱ្យសណ្តាប់ធ្នាប់សាធារណៈកាន់តែល្អប្រសើរនោះ កម្លាំងនគរបាលនៅតែបន្តត្រួតពិនិត្យបន្ថែមទៀតផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ