ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
វត្ថុបុរាណដែលប្រជាពលរដ្ឋប្រទះឃេីញនៅឃុំអន្លង់រុន ស្រុកថ្មគោល ត្រូវបានប្រគល់ជូន មន្ទីរវប្បធម៌និងវិចិត្រសិល្ប:យកទៅរក្សាទុក
Thu,03 April 2025 (Time 09:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

បាត់ដំបង៖ នៅរសៀលថ្ងៃទី៣ ខែ មេសា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, រួមជាមួយ លោក ស្នងការរងជំនួយការដឹកនាំការងារការិយា ល័យនគរបាលការពារបេតិកភណ្ឌ, លោកនាយការិយាល័យនគរបាលការពារបេតិកភណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានប្រគល់-ទទួលវត្ថុបុរាណជូនដល់ក្រុម ការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរខេត្តបាត់ដំបង។

វត្ថុបុរាណចំនួន ០៣ដុំ ធ្វើអំពីថ្មភក់រួមមាន៖
-សិវលិង្គ ទំហំ ៤៤x១១x១១ស.ម
-ស្មាទ្រនី ទំហំ ៦៤x៤៣,៥x៧ស.ម និងបល្ល័ង្គ ទំហំ ៥៨x៥៧ x៤៣,៥ស.ម។

វត្ថុបុរាណនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញកំឡុងពេលជីកកាយដីដំបូកក្នុងស្រែ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចទួលតាចាន់ ស្ថិតនៅក្រុមទី១ ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ហើយអង្គភាពនគរបាលការពារបេតិកភណ្ឌ យកមករក្សាទុកនិងធ្វើពិធីប្រគល់ទទួលនៅថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ