ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជេីញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអគារហ្វឹកហាត់ និងប្រកួតបាល់ទះ របស់ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការអគារហ្វឹកហាត់ និងប្រកួតបាល់ទះ ព្រមទាំងសមិទ្ធផលនានា របស់ក្លឹបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជេីញចូលរួមពីលោកជំទាវតំណាងរាស្រ្តមណ្ឌលស្វាយរៀង ឯកឧត្តមអភិបាលខេត្ត ស្វាយរៀង, ត្បូងឃ្មុំ ,កំពង់ចាម ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ,ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូ លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព កងកម្លាំងទាំងបី លោកឧត្តមសេនីយ៍ត្រីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិ បាវិត និងព្រៃវល្លិ៍ ព្រមទាំងក្រុមកីឡាករបាល់ទះជាច្រេីនរូបទៀត៕