ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាលទូទាំងខេត្ត បន្តពង្រឹងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស
Fri,25 April 2025 (Time 09:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ នៅស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការអនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អ,បន្តពង្រឹងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ,ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស, កម្លាំងការិយាល័យនគរបាលជំនាញ អធិការដ្ឋាននគរបាលគ្រប់ក្រុង/ស្រុកត្រូវបន្តពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព,ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់នៃគ្រឿងញៀន តាមគ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាសនានា និងតាមមូលដ្ឋានឲ្យបានទូលំទូលាយ។ កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើនឡើង ដោយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ និងរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។

យោងស្មារតីអង្គប្រជុំស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផល ការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំ ឱ្យនគរបាលចរាចរណ៍គ្រប់ស្នងការដ្ឋានរាជធានី/ខេត្ត ត្រូវបន្ដសកម្មភាពធ្វើការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ដោយបូករួមជាមួយការអនុវត្តច្បាប់ ប្រកបដោយកាយវិការទន់ភ្លន់ និងវិជ្ជាជីវៈ សាកសមជាមន្ត្រីនគរបាលអ្នកអនុវត្តច្បាប់ ប៉ុន្ដែម៉ឺងម៉ាត់ចំពោះតួនាទីភារកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ