ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណ និងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។ការថ្លែងយ៉ាងដូច្នេះ នាឱកាស ឯកឧត្ដម អភិបាលខេត្ត អញ្ជើញជាអធិបតី ជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំរៀបចំកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បី ឧទ្ទិសកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញ្ញាណ ហ៊ុន ណេង ដែលបានរៀបចំនៅសាលប្រជុំសាលា នាព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០២៥ នេះ។ឯកឧត្ដមអភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា លទ្ធផលជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៣ថ្ងៃនេះ ដោយរាប់គិតចាប់តាំងពីថ្ងៃចាប់ផ្ដើម រហូតដល់ថ្ងៃបញ្ចប់ទៅ គឺបានមកពី កត្តាឯកភាព និងកត្តាសាមគ្គីភាព។ យ៉ាងណាមិញ ការរៀបចំព្រឹត្តិការណ៍លៀសហាល ប្រវែង ១.០០០ម៉ែត្រ ទម្ងន់ ៣តោន បានដំណើរការល្អប្រសើរទៅបាន អាស្រ័យដោយ មានពីការរួមចំណែក ពីគ្រប់សមាសភាព ទាំងអាជ្ញាធរ មន្ទីរ អង្គភាព ស្ថាប័ន និងប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាន ផងដែរ។ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់បន្ថែមថា លៀសហាល វាគ្រាន់តែ ជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗទៀត ប៉ុណ្ណោះ ប៉ុន្តែ វាបានឆ្លុះបញ្ចាំង អំពីកត្តាឯកភាព និងកត្តាសាមគ្គីភាព ដែលបានមកពីកិច្ចសហការ និងការរួមចំណែក ពីតួអង្គពាក់ព័ន្ធទាំងអស់ រហូតដល់នាឆ្នាំនេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវចូលរួមលេងកំសាន្ត ប្រមាណជាជិត ៣លាននាក់ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ