បាត់ដំបង៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជួបសំណេះសំណាលថ្លែងអំណរគុណ និងប្រគល់អំណោយជូនកងកម្លាំងនគរបាលខេត្តបាត់ដំបង កងកម្លាំងអាវុធហត្ថខេត្ត កងកម្លាំងតំបន់សឹករងខេត្ត ក្រុមអគ្គិសនីបាត់ដំបង ក្រុមគ្រូពេទ្យ និងបុគ្គលិករដ្ឋាករទឹកបាត់ដំបង ដែលបានចូលរួមក្នុងការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥” ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗនេះ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។អំណោយដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រគល់ជូន នាឱកាសនោះរួមមាន៖ កងកម្លាំងនគរបាលខេត្ត ចំនួន ៧០៦នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, កងកម្លាំងអាវុធហត្ថខេត្ត ចំនួន ១១៧នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, កងកម្លាំងតំបន់សឹករងខេត្ត ចំនួន ៥០នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, ក្រុមអគ្គិសនីបាត់ដំបង ចំនួន ៨២នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, ក្រុមគ្រូពេទ្យ ចំនួន ១ក្រុម ទទួលបានថវិកា ២០លានរៀល និងបុគ្គលិករដ្ឋាករទឹក ចំនួន ១ក្រុម ទទួលបានថវិកា ២០លានរៀល ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ