ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត អញ្ជើញជាអធិបតីភាព កិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងដាក់ផែនការការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជេីញចុះសួរសុខទុក្ខពលករខ្មែរត្រឡប់មកពីប្រទេសថៃមកលេងស្រុកកំណើតតាម ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សាលប្រជុំ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!!!
Sun,13 April 2025 (Time 12:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

បន្ទាយមានជ័យ៖នៅរសៀលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះអនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែតដឹកនាំប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូន ថ្នាក់ដឹកនាំឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជេីញចុះសួរសុខទុក្ខពលករខ្មែរត្រឡប់មកពីប្រទេសថៃ មកលេងស្រុកកំណើត នាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះនៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត។

ជាមួយគ្នានេះដែរលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដាក់ផែនការ ដល់លោកអធិការរងគ្រប់ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៥ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការ ល្បាតចល័តមើលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតដើម្បីរក្សាកាពារ សន្តិសុខ សាធារណៈ សុវត្ថិភាព នាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋ ដែររស់នៅក្នុងក្រុងប៉ោយប៉ែត និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែរអញ្ជេីញមកលេងកំសាន្ត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។

មានការអញ្ជើញចូលរួមប្រជុំ ៖មាន លោក លោកស្រី អធិការរង គ្រប់ផ្នែកជំនាញ នាយផ្នែក និងនាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៥ប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបផងដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាល ក្រុងប៉ោយប៉ែត៖នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ក៏បានអំពាវនាវនិងណែនាំដល់ បងប្អូនប្រជាពលរដ្ឋមុនចេញដំណើរ ទៅស្រុកកំណើត និងទៅកំសាន្តតាមភោជនីយដ្ឋាននានាជួបតែសេចក្ដីសុខចម្រើននិងសំណាងល្អៗគ្រប់ក្រុមគ្រួសារមុននិងចេញពីផ្ទះសូម មេត្តា កុំភ្លេចមើល ភ្លើងទាន ធូប និងបិទគប់បារ៉ែតភ្លើងផង បិទកុងតាក់ភ្លើងទាំងអស់ផង ជៀសវាងមានអគ្គីភ័យ ណាមួយកើតឡើងជាយថាហេតុ។យើង ចូលរួមការពារទាំងអស់គ្នា។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ