ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្លាំងនគរបាលខេត្តបាត់ដំបង ជាង៦០០នាក់ បានដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥
Sun,13 April 2025 (Time 12:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

បាត់ដំបង ៖ ស្នងការរដ្ឋាននគបាលខេត្តបាត់ដំបង ​បានដាក់ពង្រាយកម្លាំងរបស់ខ្លួនជាង៦០០នាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទាំងក្នុង និងក្រៅបរិវេណទីតាំងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥ ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរប្រកបដោយភាពសប្បាយរីករាយ ។

ស្នងការរង និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក អ៊ឹម កុសល បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ ក៏ដូចជាឆ្នាំនេះ កម្លាំងរបស់ស្នងការរដ្ឋាននគរបាលខេត្ត បានបង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ តាមតំបន់នានា ដូចជា រមណីយដ្ឋាន វត្តអារាម ពិសេសបរិវេណសង្ក្រាន្តបាត់ដំបង ដើម្បីបង្កលក្ខណៈដល់ប្រជាពលរដ្ឋ មកកម្សាន្តឱ្យសប្បាយរីករាយ ។

ក្នុងនាមស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក អ៊ឹម កុសល បានធ្វើការណែនាំបន្ថែមដល់ពលរដ្ឋនូវចំណុចសំខាន់ចំនួន៤គឺ ​ទី១-ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់​ចំពោះការដុតទៀនធូបទទួលទេវតា​ឆ្នាំថ្មី និងពិធីផ្សេងៗទៀតក្នុងថ្ងៃបុណ្យ​ និងត្រូវពិនិត្យមើលភ្លើង​ចង្ក្រាន​ ចរ​ន្តអគ្គិសនី​ ទាំងពេលកំពុងស្ថិតនៅ​ឬ​មុន​ពេលចាក​ចេញពីលំនៅឋានចៀសវាងកើតមានគ្រោះអគ្គិភ័យជាយថាហេតុណាមួយ។

ទី២-ពិនិត្យមើលឱ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយ ទ្វារ​ បង្អួច​ របងលំនៅ​ឋាន ឬ​ទីតាំងអាជីវកម្ម​នានា ដោយចាក់សោរឱ្យ​បានត្រឹមត្រូវមុន​ពេលចាក​ចេញ ដើម្បីធានាសុវត្ថិភាពបានល្អ ។

ទី៣-ការធ្វើដំណើរទៅកាន់ទីជិត​ឬទីឆ្ងាយក្នុងឱកាសនេះ​ សូមចូលរួមគោរពច្បាប់ចរាចរណ៍​ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ គ្រឿងញៀនឱ្យសោះ​ ដើម្បី​សុខសុវត្ថិភាព​ និងអាយុជីវិតយើង​ទាំងអស់គ្នា​ និងបើកបរដោយការ​យោគយល់​ និងអធ្យាស្រ័យឱ្យគ្នា និងទី៤-ការចូលរួមកម្សាន្តសប្បាយ ក្នុងឱកាសពិធីបុណ្យ សូមឃ្លាំមើលការពារកុមារតូចៗ ដែលនាំមកជាមួយជាប់ជាប្រចាំ​ក្រែង​មានគ្រោះថ្នាក់ដោយការចុះលេងទឹកនៅទីរមណីយដ្ឋាន ឬវង្វេងគ្នាក្នុងពេលកំពុងសប្បាយរីករាយក្នុងពិធី បុណ្យ ។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋអាចចូលរួមសហការផ្តល់ព័ត៌មានមក​សមត្ថកិច្ចនគរបាល ដែលមានវត្ត​មាន​នៅតាមវត្តអារាម​ តាមដងផ្លូវ​ រមណីយដ្ឋាន និងទីកន្លែងកម្សាន្តសប្បាយ​នានា​តាមគ្រប់​មធ្យោបាយ​ ក្នុងពេលមានបញ្ហាអសន្តិសុខណាមួយ​ ឬទំ​នាក់ទំនងមកលេខ​ទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង​ របស់ស្នងការដ្ឋាន​ដែលបានផ្សព្វផ្សាយជាប្រចាំនៅ​ក្នុងផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ