ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា
Sat,12 April 2025 (Time 01:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ចិនជាមិត្តមួយមិនអាចខ្វះបានរបស់កម្ពុជាដែលបានជួយកសាងសមិទ្ធផលជាច្រើននៅកម្ពុជាដែលមានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារហើយឆ្នាំនេះគម្រប់ខួបលើកទី ៥៧ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ”មានតម្លៃប្រមាណ១៣៣លានដុល្លារអាម៉េរិក នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា ក្នុងរយៈពេលជាង១៧ ខែនេះរបស់រាជរដ្ឋាភិបាលអណត្តិទី៧ទំនាក់ទំនងរវាងកម្ពុជាចិនកាន់តែល្អប្រសើរ។ ការដាក់ឈ្មោះរបស់ប្រធានាធិបតីចិននៅលើផ្លូវគឺគឺជាការថ្លែងអំណរគុណដល់សប្បុរសជនជាការធម្មតា។

សម្ដេចធិបតីបន្ថែមថា ការវិនិយោគរបស់ភាគីចិននៅកម្ពុជាក៏ឈរនៅលើលំដាប់ទីមួយ ហើយទំនាក់ទំនងរវាងប្រទេសចិនក៏មិនមានការប្រែប្រួលនោះដែរក្នុងរយៈពេល ៦៧ឆ្នាំកន្លងមកនេះ។ទំនាក់ទំនងរវាងកម្ពុជាចិននិងបន្តដំណើរទៅមុខជានិច្ចកាន់តែរឹងមាំនិងបន្តទៅមុខទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ