ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម គួច ចំរើន៖ សម្រាប់សង្ក្រាន្តឆ្នាំថ្មី រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត
Fri,11 April 2025 (Time 12:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា សម្រាប់សង្ក្រាន្តឆ្នាំថ្មី រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងនោះដែរមានការប្រគំតន្ត្រី ការលេងល្បែងប្រជាប្រិយជាច្រើន មានតំបន់ត្រជាក់ចិត្ត និងកម្មវិធីផ្សេងៗទៀត ដែលបង្កនូវបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ដែលមកទស្សនាកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមអភិបាលខេត្តកណ្តាល ធ្វើឡើងក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ខាងមុខនេះ ដោយក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកំសាន្តសប្បាយជាច្រើន ដូចជា ចោលឈូង បោះអង្គញ ទាញព្រ័ត ឡើងសសរខ្លាញ់ លោតបាវ លាក់កន្សែង លោតអន្ទាក់ខ្សែរ ដណ្តើមស្លឹកឈើ វាយក្អម គោះអង្រែ ការប្រគុំតន្ត្រីសម័យ ការបាញ់ទឹក តន្ត្រីស្គរដី តំបន់ត្រជាក់ចិត្ត និងមានទីតាំងលេងកម្សាន្តសប្បាយជាច្រើនផ្សេងៗទៀតផងដែរ។

ទន្ទឹមនឹងការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយនានាជាច្រើនផងដែរនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវរៀបចំផែនការការពារឱ្យបានច្បាស់លាស់ ដើម្បីរៀបចំនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ត្រៀមបង្ការក្នុងករណីមានបទល្មើសណាមួយកើតឡើង។ ហើយក្នុងករណីមានបទល្មើសណាមួយកើតឡើង កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវស្វែងរកមកផ្ដន្ទាទោសតាមច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន ក៏បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវរៀបចំតុបតែង អង្គភាពរបស់ខ្លួនឱ្យបានស្អាត ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ជាមួយគ្នានេះដែរអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ត្រូវតុបតែងផ្ទះរៀងៗខ្លួនឱ្យបានស្អាត មានសោភ័ណភាព ដើម្បីទទួលពរជ័យពីទេវតាឆ្នាំថ្មី ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ