ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាវុធហត្ថរាជធានីភ្នំពេញ ទទួលរថយន្ត Ford ចំនួន ០៥គ្រឿង ពីលោកឧកញ៉ា យ៉ាំ ស៊ីងហ៊
Fri,07 March 2025 (Time 09:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ភ្នំពេញ៖ រថយន្ត Ford សេរីថ្មី ចំនួន០៥គ្រឿង ត្រូវបានលោកឧកញ៉ា យ៉ាំ ស៊ីងហ៊ ប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាមធ្យោបាយ ក្នុងការរួមចំណែកលើការងារចុះប្រតិបត្តិការ បង្រ្កាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ជាពិសេសត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូតាមបណ្តាប្រទេសផ្សេងៗ ដែលនឹងមកចូលរួម ក្នុងកិច្ចប្រជុំលំដាប់អន្តរជាតិនានានៅកម្ពុជា។

បន្ទាប់ពីទទួលបានរថយន្ត ពីសប្បុរសជន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការកែច្នៃ និងបំពាក់សម្ភារៈបន្ថែមលើរថយន្ត ដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈ និងប្រារព្ធពិធីប្រគល់ទទួលនារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា យ៉ាំ ស៊ីងហ៊ ដែលមានទឹកចិត្តស្រលាញ់គាំទ្រ កម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួន ទិញរថយន្តទាំង០៥គ្រឿង ប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ