(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ និងលើកចិត្តឱ្យអង្គភាពចំណុះនីមួយៗនៃក្រសួងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃសកម្មភាពមន្រ្តីរាជការជាស្ត្រី ដើម្បីផ្តល់តំណែង និងតួនាទីណាមួយសមស្របចំណេះ និងជំនាញតាមបណ្ដាអង្គភាព។ ការជំរុញ និងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ដ្រី និងក្មេងស្រ្តីគ្រប់រូប» ប្រារព្ធនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។អភិសន្ដិបណ្ឌិត ក៏បានលើកទឹកចិត្តដល់ស្រ្តីទាំងអស់ចូលរួមបង្កើតស្នាដៃថ្មីៗ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាបញ្ចកោណ ដំណាក់ទី១ ដែលមានរបៀបវារៈជាគោលនយោបាយសង្គម-សេដ្ឋកិច្ច ជាពិសេសឯឧលើកទឹកចិត្ត ឱ្យស្ដ្រីទាំងអស់ ចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងជារៀងរាល់ឆ្នាំ តាមផែនការជាយុទ្ធសាស្រ្ត ជាប្រយោជន៍ក្នុងការបង្កើននូវសមត្ថភាព ចំណេះ ជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងសីលធម៌ សុជីវធម៌ ដើម្បីជាយានមួយសម្រាប់វិស័យទាំង៣ ដែលមាន វិស័យនគរបាល វិស័យស៊ីវិល និងវិស័យពន្ធនាការ ក្នុងត្រួតពិនិត្យ និងការវាយតម្លៃ នូវសមត្ថភាពរបស់មន្រ្តីដែលជាស្រ្តីក្នុងដែនសមត្ថកិច្ចតាមវិស័យនីមួយៗ។ពីវេទិកាអន្តរជាតិនារី ខួបលើកទី១១៤នេះដែរ អភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថាបើទោះបីជាចំនួនស្ដ្រីបម្រើការនៅក្នុងក្រសួងមានច្រើនក៏ពិតមែន ប៉ុន្តែការបង្កើន និងផ្តល់ឱកាសដល់ស្ដ្រី បន្ថែមទៀតក្នុងវិស័យស៊ីវិល នគរបាល និងពន្ធនាគារនៅតែត្រូវបានលោកទឹកចិត្ត។លោកបានបន្ថែមថា «ខ្ញុំក៏លើកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត លើការបណ្ដុះបណ្ដាលមន្រ្តីដែលជាអ្នកបន្តវេនទាំងបុរស និងស្ដ្រីទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលយ៉ាងតិច២ឆ្នាំ ទៅលើចំណេះ ជំនាញ ភាសា បច្ចេកទេស វិជ្ជាជីវៈ និងកាយវិការ»។ក្នុងឱកាសនោះដែរ លោកស្រី អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានលើកឡើងថា យុទ្ធនាការអន្តរជាតិ ៨ មីនា ជាព្រឹត្តិការណ៍សកលដែលមហាសន្និបាត នៃអង្គការសហប្រជាជាតិ បានប្រកាសជាទិវាស្ដីពី សិទ្ធិស្ដ្រី និងសន្តិភាពពិភពលោកចាប់តាំងពីឆ្នាំ១៩៧៧។លោកស្រីបន្ថែមថា «ជារៀងរាល់ឆ្នាំព្រះរាជណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការទិវាងអន្តរជាតិនារី៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារ សិទ្ធិ សេរីភាព និងឆ្លុះបញ្ជាំងអំពីវឌ្ឍភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីការប្ដេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើលកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រួប»។ចំណែកលោកស្រី គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងកិច្ចការនារី ថ្លែងថា កម្ពុជាបានដាក់ចេញនូវវិធានការពិសេស និងបណ្ដុះអាសន្ននានាក្នុងការលើកកម្ពស់តួនាទីស្ដ្រីក្នុងអភិបាលកិច្ចទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងនោះ ការតែតាំងឱ្យស្ដ្រីជាថ្នាក់ដឹកនាំនៅកម្រិតបច្ចេកទេសនិងនយោបាយនៅតាមក្រសួងស្ថាប័នបានកំណត់យ៉ាងតិច១រូប និងក៏មានការកំណត់ក្នុងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទូទាំងប្រទេសផងដែរ។លោកស្រីមានប្រសាសន៍ទៀតថា គ្រប់ក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និសង្គមស៊ីវិល ត្រូវតែរួមគ្នាបន្តដោះស្រាយប្រកបដោយការទទួលខុសត្រូវខ្ពស់សំដៅរួមជាសហថាមពល ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងអនុវត្តសិទ្ធិបានពេញលេញ ការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើតភាពអង់អាចចំពោះស្ដ្រី៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ