ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោកស្រីឧត្តមភ​រិយា​អញ្ជេីញជាអធិបតីក្នុងពិធីអប​អរ សា ទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ​ ៨​ មីនា​២០ ២៥៖
Wed,05 March 2025 (Time 12:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

(បាត់ដំបង)នៅព្រឹកថ្ងៃទី០៤ខែ​ មីនា​ ឆ្នាំ២០២៥​ លោកឧត្តម សេ នីយ៍ទោ​ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោ​កស្រី​ គី​ សុខហួរ​ ជា ឧត្តមភរិ​យា​ អញ្ជេីញជាអធិបតីក្នុងពិធីអប អរ សាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ​ ៨​ មីនា​២០ ២៥​ ក្រោមប្រធានបទ​ សិទ្ធ​ សមភាព​ និងភាពអង់អាច​ ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប។

ចូលរួមក្នុងពីធីនេះ​ មានលោក​ លោកស្រីស្នងការរង​ នាយ​ នាយរង​ការិយាល័យ​ជំនាញ​ មន្រ្តីនគរបាលនារី​ ស្រ្តីជានិវត្តន៍ជននិងអ្នករៀបចំសោភ័ណ្ឌភាពនៅក្នុងស្នងការដ្ឋាន​ រួមទាំងមន្រ្តីនគរបាល​ពាក់ព័ន្ធជាច្រេីនរូបទៀត។

ក្នុងពិធីដ៏មានអត្ថន័យដ៏ជ្រាលជ្រៅនេះលោកស្នងការ
បានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតប្រកបដោយពិដោរដ៏ឈ្ងុយឈ្ងប់ជូនឧត្តមភរិយាជាទីស្រឡាញ់របស់លោក បន្ទាប់ មកលោកបានប្រគល់បាច់ផ្កាជូនលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងនិងជាប្រធានក្រុម ការងារយេនឌ័រនៃស្នងការដ្ឋានតំណាងនារីក្នុងស្នងការដ្ឋាន រីឯលោកស្នងការរងបានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតជូនឧត្តមភរិយារបស់ខ្លួន ម្តងម្នាក់ៗអមដោយថវិកាដែលឧត្តមភរិយារបស់លោកស្នងការបានឧបត្ថម ។

លោកស្នងការបានប្រគល់ផ្កានិងថវិកាជូនស្រ្តីជានិ វត្តន៍ជននិងអ្នករៀបចំសោភ័ណ្ឌភាពនៅក្នុងស្នងការដ្ឋាន​ ហើយបន្ទាប់មកលោកស្រី គី សុខហួរ បានប្រគល់ផ្កាដ៏ស្រស់ស្អាត​ព្រម ទាំងថវិកាដល់នគរ បាលនារីដែលចូល​រួមក្នុងពិធីនេះនិងបានថតរូបអនុស្សាវរិយ៍​ នៅក្រោយបញ្ចប់កម្មវិធី ក្រោមបរិ យាកាសរីករាយនិងស្និទ្ធស្នាលបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ