ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើដល់អង្គសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ពិភាក្សាលើចំណុចចំនួន៤។ចំណុចចំនួន៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើដល់អង្គសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ពិភាក្សាក្នុងនោះមានដូចជា៖ទី១.កំណត់ និងអភិវឌ្ឍលើវិស័យដែលជា ប្រភពកំណើនថ្មី ជាពិសេសឧស្សាហកម្មយុទ្ធសាស្ត្រដែលលេចឡើងថ្មីៗទី២.ការត្រៀមលក្ខណៈចាក ចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។ទី៣.សិក្សារៀបចំអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ទី៤.ការអភិវឌ្ឍជំនាញវិជ្ជាជីវៈតាមរយៈការជំរុញការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា រាជរដ្ឋាភិបាលរងចាំមើលលទ្ធផលនៃវេទិកា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ដើម្បីទទួលបានធាតុចូល ដាក់ចូលមកកែសម្រួលលើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានការខ្វះចន្លោះ ពីព្រោះរាជរដ្ឋាភិបាលមិនអាចដឹងគ្រប់រឿងនោះទេ ដូច្នេះ គឺទាមទារមានករគាំទ្រ និងចូលរួមពីគ្រប់វិស័យទាំងអស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ