(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកំណត់ទីតាំងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែង របស់គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងអគ្គនាយដ្ឋានពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តទាំង៤ (ខេត្តក្រចេះ រតនគិរី តាកែវ និងត្បូងឃ្មុំ) ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំង៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យរបាយការណ៍បឋម និងពិនិត្យពិភាក្សា កំណត់ទីតាំងនិងជំរុញការងារបន្តអនុវត្តរបស់គម្រោងសាងសង់អគារស្ថានីយច្រកទ្វារព្រំដែនឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ ដែលទាមទារឱ្យមានការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ច ដើម្បីចុះសិក្សាស្រាវជ្រាវបន្ថែមអំពីស្ថានភាពទីតាំង ទំហំដីត្រូវការ និងការកាន់កាប់ ស្ថានភាពភូមិសាស្រ្ត ការពិនិត្យមើលលទ្ធភាព និងដីត្រៀមសម្រាប់ការសាងសង់ វិធានការត្រៀមបម្រុងទុកដីសម្រាប់ការចរចារ និងដោះស្រាយផលប៉ះពាល់នៅលើទីតាំងច្រកកទ្វារអន្តរជាតិចំនួន៤ កន្លែង ត្រពាំងស្រែ ភ្នំដិន ត្រពាំងផ្លុង និងអូរយ៉ាដាវ នៅខេត្តក្រចេះ តាកែវ ត្បូងឃ្មុំ និងរតនគិរី៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ