(បន្ទាយមានជ័យ)លោក ជេត វណ្ណនី មកពីអង្គភាពការពារកុមារ (CPU) នៅព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២៥ បាននាំយក សម្ភារៈបច្ចេកទេសសម្រាប់ហ៊ុមព័ទ្ធជុំវិញកន្លែងកើត មកប្រគល់អោយអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសម្រាប់យកមកប្រើប្រាស់រុំព័ទ្ធនៅកន្លែងកើតហេតុ ។លោក ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ជេត វណ្ណនី មកពីអង្គភាពការពារកុមារ (CPU) ដែលតែងតែផ្តល់សម្ភារៈផ្សេងៗជាបន្តបន្ទាប់ ដល់ស្នងការដ្ឋាន សម្រាប់ប្រើប្រាស់ ។លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ក៏បានថ្លែងអំណរគុណដល់ លោក ជេត វណ្ណនី មកពីអង្គភាពការពារកុមារ (CPU) ទទួលបានសុភាពល្អ និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ