ភ្នំពេញ៖ សមាគមកាយឬទ្ធិនារីកម្ពុជា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» (Sister & Sister) ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទិ្ធកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសាលមហាស្រព កោះពេជ្រ និងមានការអញ្ជើញចូលរួមយុវតី សិស្ស-និស្សិត សមាជិក សមាជិកាជាង២ពាន់នាក់។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីនេះ «បងស្រី និងប្អូនស្រី» ដែលសមាគមកាយឬទ្ធិនារីកម្ពុជា តែងតែរៀបចំឡើងមកនេះ គឺក្នុងគោលបំណង ដើម្បីឱ្យប្អូនៗក្មួយ ទទួលបាននូវបទពិសោធន៍ដែលល្អៗ ហើយចែករំលែកឱ្យគ្នាទៅវិញទៅមក ហើយទទួលបានចំណេះដឹងមួយ ដែលនៅក្នុងសាលាមិនអាចទទួលបាន។ថ្ងៃនេះមានសមាគមជាច្រើនបានចូលរួម ទាំងសមាគមកាយឬទ្ធិជាតិ យុវជនកាកបាទក្រហមកម្ពុជា ត.ម.ត និង TYDA ។ «នេះជាឱកាសដើម្បីភ្ជាប់ទំនាក់ទំនងគ្នា ព្រោះគោលដៅរបស់សមាគមយើងទាំងអស់ គឺដើម្បីយុវជន និងយុវតីជំនាន់ក្រោយ ។ទោះបីជាយើងធ្វើការងារផ្សេងៗគ្នា តែគោលដៅរួមតែមួយជាមួយគ្នា»។ ការបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត។នៅក្នុងវិធី «បងស្រី និងប្អូនស្រី» គឺមាននូវកម្មវិធីសំណួរ-ចម្លើយដ៏ពិសេសមួយ ដែលធ្វើឡើងរវាងលោកជំទាវបណ្ឌិត និងយុវជន និងយុវតី ជាសមាជិក សមាជិកា នៅក្នុងសមាគមខាងលើ ចោទជាសំណួរ ជូនដល់លោកជំទាវបណ្ឌិត ដើម្បីធ្វើការចែករំលែកបទពិសោធន៍ក្នុងជីវិតផ្ទាល់ខ្លួន ដើម្បីជាចំណេះដឹងមួយល្អក្នុងការពង្រឹងសមត្ថភាពទាំងចិត្ដគំនិត និងស្មារតី ដល់យុវជន និងយុវតី ដើរទៅលើវិថីមួយប្រកបដោយគុណភាព សមត្ថភាព និងសមធម៌ ពិសេសក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ មិនមែនជាបន្ទុក។សូមជម្រាបថានៅក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ក៏មានពិធីបិតបេះដូង និងថតរូបអនុស្សាវរីយ៍ផង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ