ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង បានដឹកនាំក្រុមការងារជំនាញ អញ្ជើញចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលទ្រុឌទ្រោម និងមានសភាពខូចខាតខ្លាំង ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលំណងពិនិត្យវឌ្ឍនភាពការងារ និងជំរុញការសាងសង់ឱ្យរួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ ដើម្បីសម្រួលការងារធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន និងបានផ្តាំផ្ញើមេត្តាប្រើប្រាស់សមិទ្ធផលមួយនេះ ឱ្យបានត្រឹមត្រូវ និងរួមគ្នាថែរក្សា ការពារ ឱ្យបានគង់វង្សយូរអង្វែង ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ