ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សាកលវិទ្យាល័យជាតិបាត់ដំបង ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយដៃគូជំនាញខាងគូរប្លង់ រចនាម៉ូតសំណង់អគារផ្នែកខាងក្នុង
Tue,25 March 2025 (Time 11:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 75នាក់)

(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយក្រុមហ៊ុនដេគើស៍ ដេគ័ររេសិន ឯ.ក ដែលជាក្រុមហ៊ុនមានជំនាញខាងគូរប្លង់ និងរចនាម៉ូតសំណង់អគារផ្នែកខាងក្នុងនៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់នេះ លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង នាពេលបច្ចុប្បន្ន ព្រមទាំងលើកឡើងពីគោលបំណងសំខាន់ៗដូចជា៖

* កិច្ចសហការប្រតិបត្តិការគ្នាក្នុងភាពជាដៃគូ នឹងពិនិត្យមើលលទ្ធភាពក្នុងការបញ្ជូន/ទទួលនិស្សិត ចុះធ្វើកម្មសិក្សានៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ដេគើស៍ដេគ័ររេសិន ឯ.ក។
* ចែករំលែកព័ត៌មានដែលផ្តល់ផលប្រយោជន៍ ដល់គូភាគីទាំងពីរទៅវិញទៅមក ក្នុងការស្វែងរកគម្រោងអភិវឌ្ឍ ឬគម្រោងវិនិយោគ។
* សហការផ្តល់ទីកន្លែងសម្រាប់សិក្ខាសាលា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ដើម្បីប្រយោជន៍រួម ដែលនឹងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការចែករំលែកព័ត៌មានដល់ស្ថាប័ន ការផ្តល់កិច្ចសហការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ដើម្បីបើកលំហរបន្ថែមសម្រាប់ផ្តល់ឱកាសឱ្យនិស្សិតជំនាញស្ថាបត្យកម្ម បានចុះហាត់ការស្វែងយល់ពីលក្ខណៈសំណង់ជាមួយក្រុមហ៊ុននេះផ្ទាល់តែម្តង។

* ចុះផ្សព្វផ្សាយអំពីទស្សនវិស័យ សេវាកម្មក្រុមហ៊ុនដល់សាស្រ្តាចារ្យ និងនិស្សិតដែលអាចមានតម្រូវការប្រើប្រាស់សេវាផ្សេងៗ។
* ជ្រើសរើសបុគ្គលិក បុគ្គលិកហាត់ការ ឬបុគ្គលិកស្ម័គ្រចិត្ត។
* ចែករំលែកចំណេះដឹងថ្មីៗ និងបទពិសោធការងារក្នុងវិស័យសំណង់ដល់និស្សិត ព្រមទាំងចែករំលែកពីការជ្រើសរើសមុខវិជ្ជាជំនាញ ដើម្បីមានឱកាសបានចូលធ្វើការនៅក្រុមហ៊ុនទាក់ទងនឹងវិស័យសំណង់។
* ស្ម័គ្រចិត្តក្នុងការជួយរកវាគ្មិន និងគ្រូសម្រាប់បង្រៀនជំនាញដែលពាក់ព័ន្ធ។
* សហការផ្តល់ឱកាសដល់និស្សិត ក្នុងការចុះធ្វើកម្មសិក្សានៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន។

លោក ឈួ វិស្សាសៈ នាយកក្រុមហ៊ុន ដេគើស៍ ដេគ័ររេសិន ឯ.ក បានមានចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការបង្កើតឱ្យមានពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានាពេលនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទទួលយកនិស្សិតជំនាញស្ថាបត្យកម្ម ចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុនក្រោយបញ្ចប់ការសិក្សា និងការទទួលនិស្សិតហាត់ការព្រមទាំងទស្សនកិច្ចសិក្សារយៈពេលខ្លីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ