ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីពង្រឹងលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ អាហ្វីសឱ្យមានសណ្តាប់ធ្នាប់ល្អ
Wed,19 March 2025 (Time 10:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយមន្ត្រីជំនាញតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដើម្បីពិភាក្សាគ្នាលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូអាហ្វីស ឱ្យមានសណ្តាប់ធ្នាប់ល្អ។

តាមរយៈកិច្ចប្រជុំលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា នៅកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូនៅកម្ពុជា មានចំនួន១៧ ហើយបើតាមទិន្នន័យពី១៧ក្រុមហ៊ុននេះ គឺមានផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រប់ប្រភេទ តាមគ្រប់ទម្រង់នៃផ្ទាំងប៉ាណូ ចែកចេញជា ៣ប្រភេទសរុបចំនួន ១៤៣,៧១០ផ្ទាំង ក្នុងនោះមានចំនួន ១២មុឺនផ្ទាំង បានដាក់នៅមុខហាង និងមុខផ្ទះប្រជាពលរដ្ឋ នៅតាមទីតាំងដាធារណៈ តាមដងផ្លូវសាធារណៈ ឬចំណីផ្លូវ។

បើតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ថវិកាចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅឆ្នាំ២០២៤ មានចំនួនប្រមាណ ៤៤០លានដុល្លារ ក្នុងនោះផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលមិនមែនគ្រឿងស្រវឹង ២៨០លានដុល្លារ និងផលិតផលគ្រឿងស្រវឹងចំនួនប្រមាណ ១៦០លានដុល្លារ។

ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងគ្រប់ការផ្សព្វផ្សាយពាណិជ្ជកម្មនេះឱ្យបានល្អ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានតួនាទីដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, កំណត់វិធានការច្បាប់ និងវិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជុំរុញការប្រកួតប្រជែងប្រកបដោយសុចរិត, រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាពនិងចូលរួមពង្រឹងសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានគូសបញ្ជាក់ថា កិច្ចការងារដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន គឺធ្វើយ៉ាងណាដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ និងអាហ្វីសផ្សេងៗទៀត ឱ្យមានសណ្តាប់ធ្នាប់ល្អ ដើម្បីផ្លាស់ប្តូរឥរិយាបថនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមរយៈរូបភាព និងសារផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ