ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការនគរបាលខេត្តកំពង់ធំ ដាក់គោលការណ៍៦ចំណុច ដល់មន្ត្រីនគរបាល ឲ្យយកទៅអនុវត្តទទួលបានប្រសិទ្ធិភាពខ្ពស់
Wed,19 March 2025 (Time 10:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាលជាតិប្រមាណ២៧៩នាក់។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណ និងកោតសរសើរកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលបងប្អូនយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះជាបន្តបន្ទាប់ គួរជាទីមោទនៈ។

បន្ថែមលើប្រសាសន៍សំណេះសំណាល លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានដាក់ចេញនូវគោលការណ៍៦ចំណុចដល់ផែនការងារជំនាញរួមមាន៖

*ទី១៖ ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្ក្រាបដូចភ្លៀងរលឹម អនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍៖

*កុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។
*កុំអន្តរាគមន៍៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្កិក៏ដោយ។
*កុំលើកលែង៖ កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។

*មួយរាយការណ៍៖ ត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។

*ទី២៖ ការងារព្រហ្មទណ្ឌ ប្រើប្រាស់វិធានការជំនាញ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់។
*ទី៣៖ ការងារចរាចរណ៍ផ្លូវគោក បង្កើនការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ តាមគ្រឹះស្ថាន សាលារៀន គោលដៅងាយរងគ្រោះ បញ្ជ្រាបចំណេះដឹង និងពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងនិងមានការប្រុងប្រយ័ត្ន ដើម្បីចូលរួមគោរពច្បាប់គ្រប់ៗគ្នា, បន្តរឹតបន្តឹងការអនុវត្តច្បាប់សំដៅកាត់បន្ថយគ្រោះថ្នាក់ឲ្យមានកម្រិត រក្សាបានអាយុជីវិត ទ្រព្យសម្បត្តិ។
*ទី៤៖ ពង្រឹងការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង, មុខសញ្ញាចេញពីពន្ធនាគារ និងការងារគ្រប់គ្រងដីកា។
*ទី៥៖ ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា ក្នុងការអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
*ទី៦៖ បង្កើនការសាមគ្គីភាព កិច្ចសហការល្អ ជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទូទាំងខេត្ត។

ដោយឡែកការងារអគ្គិភ័យ និងសង្រ្គោះបន្តត្រួតពិនិត្យ សម្ភារមធ្យោបាយ ឧបករណ៍បច្ចេកទេស បម្រើឲ្យកិច្ចប្រតិបត្តិការសង្គ្រោះ បន្តចុះផ្សព្វផ្សាយ អប់រំ បញ្ហាអគ្គិភ័យ និងចែកលេខទូរស័ព្ទ ទំនាក់ទំនង សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ។

ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ទោស្នងការ បានផ្ដាំផ្ញើកងកម្លំាងត្រូវគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ