(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បង្ហាញពីប្រវត្តិ និងចែករំលែកពីតួនាទីដ៏សារៈសំខាន់របស់ក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសារធារណមតិជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិចំនួន ១៧២នាក់។ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្នុងការផ្តល់ឱកាសដល់សិស្សនិស្សិតផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់បំពេញការងារទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន។ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានចែករំលែកដល់សនិស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យនានា ឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវ ប្រមូលឯកសារផ្សេងៗបន្ថែមទៀត ដើម្បីក្លាយជាទុននៃចំណេះដឹងសម្រាប់ចូលរួមចំណែកបម្រើសង្គមជាតិជាដើម។ ខណៈក្រសួងព័ត៌មាន គឺបើកចំហជានិច្ច ឱ្យសិស្សនិស្សិតនានា មកទស្សនកិច្ចសក្សាស្វែងយល់ពីកិច្ចការងារប្រចាំថ្ងៃរបស់ក្រសួងព័ត៌មាន ផងដែរ។ រហូតមកដល់ពេលនេះ មានសិស្សនិស្សិតប្រមាណ ១ ពាន់នាក់បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីកិច្ចការងាររបស់ក្រសួងព័ត៌មាន ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មានបានធ្វើបទបង្ហាញជូនដល់សិស្សនិស្សិតឱ្យបានយល់ដឹង។រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងនូវតួនាទីរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយបានបញ្ជាក់ថាមនុស្សត្រូវការព័ត៌មានជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ, មនុស្ស និងព័ត៌មានមិនអាចកាត់ផ្តាច់ចេញពីគ្នាសារព័ត៌មានជាអំណាចទី៤ ហើយប្រព័ន្ធផ្សព្វផ្សាយជាយន្តការចែករំលែកព័ត៌មានសម្រាប់ ចំណេះដឹងសង្គម ដែលជាមូលដ្ឋានក្នុងការសម្រចចិត្តត្រឹមត្រូវ ឬខុស សារព័ត៌មានធ្វើឱ្យមានស្ថិរភាព ឬចលាចលក្នុងសង្គម,សារព័ត៌មានដើរតួក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត។អ្វីដែលសំខាន់ដែរនោះ ក្រសួងព័ត៌មាន ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ