ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តម​សេនីយ៍ទោដាញ់​ អេងប៊ុនចាន់ ៖មន្រ្តីនគរបាលទាំង​អស់សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿង​ញៀន !
Tue,18 March 2025 (Time 03:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

(បាត់ដំបង) ៖ មន្ត្រីនគរបាលទាំងអស់កុំមានការ​ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន​ គឺជាសារដាស់តឿនរបស់លោកឧត្តម​សេនីយ៍ទោដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ថ្លែងក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំខែ​ មី​នា​ និងលេីកទិស​ដៅសម្រាប់អនុវត្ត​ ខែ​បន្ត​ នៅសាលប្រជុំក្នុងបរិ​វេ​ណស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​នាព្រឹកថ្ងៃទី១៨​ខែ​ មីនា​ ឆ្នាំ២០២៥​ ។

សេចក្តីថ្លែងរំលឹកដាស់តឿនរបស់​លោកឧត្តម​សេ​នី​យ៍ទោ​ ស្នងការ​នៅពេលនេះមិនមែនជាលេីកដំបូង​នោះទេ​ ប៉ុន្តែជាការរំលឹកដាស់​ តឿនជារឿយៗក្នុង​នាមជាថ្នាក់ដឹកនាំស្នងការ​ មិនចង់ឃេីញមន្រ្តីថ្នាក់​ក្រោមរបស់ខ្លួនណាមួយ​មានការពាក់​ព័ន្ធនឹងបញ្ហានេះឡេីយ​ ទាំងការ​ប្រេីប្រាស់​ ការចែកចាយ​ ការជួញដូរឬ​ ធ្វេីជាខ្នងបង្អែងនៃអំពេីល្មេីស​គ្រឿងញៀននេះ។

ក្រៅពីនេះលោកស្នងការបានប្រកាសថា​ មន្ត្រីនគរ​បាលដែលមានកំហុសខាងវិន័យរបស់កងក​ម្លាំងនគរ​បាលជាតិ​ក្នុងកម្រិតអប់រំណែនាំឬត្រូវផ្អាកការងារជា​ប​ណ្តោះ​ អាសន្ននោះមិនត្រូវបានយកមកបង្ហាញ​ខ្លួន​នៅការិ​យាល័យបុគ្គលិក​ ឬនៅក្នុងស្នងការដ្ឋានដូច​មុនទៀតទេ​ ប៉ុន្តែមន្រ្តីនោះត្រូវបញ្ជូនគាត់ឱ្យទៅបំពេញភារកិច្ចនៅព្រំដែនរយៈពេល​យូរ​ ដេីម្បីឱ្យគាត់​ បានដឹងពីការលំបាកនៅទីនោះដូចម្តេចខ្លះ​ ដែ​លការប្រកាសនេះគឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧ​​ត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួង​ មហាផ្ទៃ​ថ្លែងនាប៉ុន្មា​ន​ ថ្ងៃកន្ល​ង​ទៅ។

តាមរយៈសារដាស់តឿននេះសង្ឃឹមថា​មន្រ្តីនគរ​បា​លគ្រប់រូបត្រូវប្រតិបត្តិឱ្យត្រឹមត្រូវស្របតាមតួនាទី​ ភារកិច្ចរបស់ខ្លួនជាកងកម្លាំងនគរបាលជាតិត្រូវគោរព​វិន័យនិង បទបញ្ជា​របស់ថ្នាក់ដឹកនាំ​ ជឿជាក់ថា
មិនមានមន្រ្តីនគរ​បាលរូបណាមានការពាក់ព័ន្ធជា​មួយនឹងបញ្ហាគ្រឿងញៀននោះឡេីយ​ ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក​ស្នងការរង​ នាយ​ការិ​យាល័យ​ជំនាញ​ មេបញ្ជាការវរ​សេនាតូច​នគរ​បាលកាពារព្រំដែនគោក​និងអធិការនគរបាលក្រុងស្រុក​ រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រេីនទៀត​ ហេីយ​នៅចុងបញ្ចប់លោកស្នងការបាន​ចែកនូវសម្ភារៈអាវចំ​ណាំងប្លាតដែលជាអំណោយដ័ថ្លៃថ្លារបស់ឯកឧត្តម​ នាយឧត្តមសេ​នីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ជូនដល់​ អង្គភាព​ អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ផែនការងារ​ជំនាញ​ បានប្រេីប្រាស់បំ​ពេញភារកិច្ចប្រចាំថ្ងៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ