ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានក្រុមការងារជួយស្រុកបាណន់៖ យុវជន ត្រូវតែចេះលេងកីឡាយ៉ាងតិចមួយ ក្រៅពីការរៀនជំនាញវិជ្ជាជីវៈ ដើម្បីសុខភាព និងចៀសឆ្ងាយពីអបាយមុខផ្សេងៗ
Sun,09 February 2025 (Time 02:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ លោកសន្តិបណ្ឌិត សុខ ផល បានថ្លែងលើកទឹកចិត្តដល់យុវជនគ្រប់រូប ត្រូវតែចេះលេងកីឡាយ៉ាងតិចមួយបន្ថែមទៀត ក្រៅពីការរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស Digital ដើម្បីចៀសឆ្ងាយពីអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដើម្បីសុខភាពខ្លួនឯងបានរឹងមាំផង ក៏ដូចជាចូលរួមលើកកម្ពស់វិស័យកីឡារបស់ជាតិផង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ សង្គមជាតិឱ្យមានការរីកចម្រើនផងដែរ ។

សារណែនាំនេះបានធ្វើឡើងនៅក្នុងពេលដែលក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានឃុំតាគ្រាម បានរៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ដើម្បីជ្រើសរើសយកកីឡាករឆ្នើម ត្រៀមការចូលរួមប្រកួតទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិបន្តទៀត ។

លោកសន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា ការរៀបចំឱ្យមានការប្រកួតកីឡាបាល់ទាត់នាពេលនេះ គឺជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានធ្វើការបញ្ចេញនូវទេពកោសល្យផ្នែកកីឡា បន្ទាប់ពីបានធ្វើការហ្វឹកហាត់រួចមក សម្រាប់ការចូលរួមប្រកួតប្រជែង ដោយមានវិន័យ សេចក្តីថ្លៃថ្នូរល្អ ចៀសជាងទុកពេលវេលា ដែលនៅសេសសល់ចោលអត់ប្រយោជន៍ ហើយអាចនឹងពើបប្រទះនឹងរឿងអបាយមុខនានា ។

លោក បានបន្តថា នេះគឺជាចំណុចសំខាន់ណាស់ ដែលការបង្កើតក្រុមកីឡាបាល់ទាត់ បាល់ទះ ប្រដាល់ ឬក្រុមលិល្បៈនៅក្នុងមូលដ្ឋានរបស់យើងនេះ ហើយក៏ជាបំណងប្រាថ្នារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ក្នុងវិស័យកីឡា ដើម្បីធ្វើឱ្យវិស័យកីឡានេះ កាន់តែមានការរីកចម្រើនថែមទៀត ។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ បានជំរុញឱ្យយុវជនរៀនជំនាញកុំព្យូទ័រ និងបច្ចេកទេស Digital ខណៈពេលនេះ ក្នុងឃុំតាគ្រាម ទើបទទួលបានកុំព្យូទ័រចំនួន៥០គ្រឿងបន្ថែមទៀតសម្រាប់ឱ្យយុវជន យុវនារី និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងឃុំតាគ្រាម បានមករៀនសូត្របន្ថែម នៅពេលដែលមានឱកាស ក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលនូវមូលធនមនុស្សផ្នែកចំណេះដឹងខាងកុំព្យូទ័រ Digital ស្របពេលដែលពិភពលោកទាំងមូល បាននិងកំពុងរីកចម្រើនលើបច្ចេកវិទ្យា Digital នឹងធ្វើឱ្យយុវជនយើងងាយស្រួលក្នុងការស្វែងរកការងារធ្វើ ពិសេសជាងនេះទៀតនោះ គឺស្របទៅតាមគោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយផ្ដោតលើកត្តាគន្លឹះអាទិភាពទាំង៥ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា Digital ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានឃុំតាគ្រាម លោក នាយឧត្តមសេនីយ៍ ឃុន សំបូរ បានឱ្យដឹងថា សម្រាប់ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល នាពេលនេះ គឺដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ ដោយមានកីឡាករ កីឡាការិនីចំនួន១១ក្រុម ដែលជាកីឡាករ ជ្រើសរើសតាមភូមិទាំង១១ភូមិ ក្នុងឃុំតាគ្រាម ពោលគឺ ក្នុងមួយភូមិ ត្រូវតែមានកីឡាករមួយក្រុមមកចូលរួមប្រកួត ដោយមិនមានក្រុមកីឡាករ កីឡាកា
រិនីណា ក្រៅពីឃុំតាគ្រាម ចូលរួមប្រកួតឡើយ ។

លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ បានបញ្ជាក់ថា រយៈពេលនៃការប្រកួត គឺមាន១៦ថ្ងៃ ដោយចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ ។ ចំណែករង្វាន់សម្រាប់ ក្រុមកីឡាករ ទទួលបានជ័យលាភី
លេខ១ ទទួលបានថវិកា៥លានរៀល ក្រុមកីឡាករទទួលបានជ័យលាភីលេខ២ ទទួលបានថវិកា ៣លានរៀល និងក្រុមកីឡាករទទួលបានជ័យលាភីលេខ៣ ទទួលបានថវិកា២លានរៀល ។

ដោយឡែកសម្រាប់ក្រុមកីឡាករចំនួន៨ក្រុមទៀត ដែលមិនបានជាប់ចំណាត់ថ្នាក់ ក៏ទទួលបានរង្វាន់លើកទឹកចិត្ត ក្នុងមួយក្រុមៗ ទទួលបានថវិកា ១លាន៥សែនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ