(បាត់ដំបង)៖ លោក សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីការពន្លឿនផែនការជំរុញដីធ្លីមិនទាន់បានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងការរៀបចំសណ្តាប់ធ្នាប់ ការកែលម្អសោភ័ណភាពក្រុង និងបន្តយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក្នុងខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបងផងដែរ។លោក សុខ លូ បានថ្លែងក្នុងកិច្ចប្រជុំថា ការពន្លឿនផែនការជំរុញដីធ្លីមិនទាន់បានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គែជាចាំបាច់បំផុត ដែលខេត្តយើងធ្វើជូនប្រជាពលរដ្ឋនៅតាម ក្រុង ឬ ស្រុកណា មិនទាន់បានធ្វើអស់នៅឡើយ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់ ការកែលម្អសោភ័ណភាពក្រុង និងបន្តធ្វើទីប្រជុំជន យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម។បន្ថែមពីនេះ គឺការរៀបចំដោះស្រាយសំណង់បណ្តោះអាសន្ន មិនរៀនរយក្នុងក្រុងបាត់ដំបង ព្រមទាំងការរៀបចំដោះស្រាយទំនាស់ដីធ្លី ក្នុងឃុំបឹងប្រាំ ស្រុកបវេល និងនៅទីតាំងសំខាន់ៗផ្សេងទៀត។លោកបានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តបាត់ដំបងរួចរាល់ ប្រជាពលរដ្ឋនឹងទទួលបានបណ្ណកម្មសិទ្ធស្របច្បាប់ហើយ ការងារនេះចំណេញបានច្រើន ការកាត់បន្ថយពីការទំនាស់ដីធ្លី កាត់បន្ថយកាប់ទន្ទ្រានដីធ្លី ដោយខុសច្បាប់ ការរលោភបំពានដីធ្លីនានាផ្សេងទៀតផងដែរ។ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្តបាត់ដំបង បានណែនាំឲ្យលោកអភិបាលក្រុង ស្រុក បន្តខិតខំផ្សព្វផ្សាយពន្យល់ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋជួយថែរក្សាដើមឈើដែលបានដាំរួចនាពេលកន្លងមក ក្នុងយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើមនេះ ឲ្យបានល្អដោយចូលរួមក្នុងការស្រោចទឹក ថែទាំ ចំពោះដើមឈើដែលនៅមុខផ្ទះនីមួយៗ ឲ្យបានទៀងទាត់តាមលទ្ធភាព ដែលបងប្អូនធ្វើបាន និងខិតខំដាំបន្តទៀត ដើម្បីបង្កើនសម្រស់ទីក្រុងបាត់ដំបង ជាទីក្រុងបៃតង មានសោភ័ណភាពស្អាតបរិស្ថានល្អ រស់នៅមានសុខភាពល្អទាក់ទាញភ្ញៀវទេសចរមកលេងកាន់តែច្រើនក្នុងពេលអនាគត ធ្វើប្រជាពលរដ្ឋមានជីវភាពធូរធាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ