ខេត្តក្រចេះ ៖ នារសៀលថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ រួមនិង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំក្រុមការងារ និងឯកឧត្តម ស្សាហារ៉ូឌីន ប៊ីនអន (Sha Harodin Bin Onn) ឯកអគ្គ រាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេសុី ប្រចាំព្រះណាចក្រកម្ពុជា រួមនិង ឯកឧត្តម លោក ជំទាវអមដំណេីរ អញ្ជេីញចុះ ពិនិត្យនូវសមិទ្ធផលដំណាំស្រូវ និងសំណេះសំណាល ពុក ម៉ែបងប្អូន នៅក្នុងឃុំ ព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។ នៅក្នុងឱកាសនោះដែរ ពុក ម៉ែ បងប្អូន ក៍បានអញ្ជេីញទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងដោយក្តីសប្បាយរីកបំផុត ចំពោះថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ដ៍ប្រពៃពីទុកលំបាក និងការខ្វះខាតទឹកសម្រាប់បំពេញនូវដំណាំស្រូវស្រែប្រាំង បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលានាពេកបច្ចុប្បន្ននេះ ក្នុងនោះមានស្រូវចំនួន ៤៨៣ ហិកតាដែលត្រូវសង្គ្រោះបានពីការខ្វះខាតទឹកក្នុងស្រែមកដល់ពេលនេះ នៅដេីមខែកុម្ភៈ ឆ្នាំ ២០២៥នេះជិតបានទទួលផលហេីយ ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹក និងពន្យល់ណែនាំប្រាប់ដល់បងប្អូនពីការ សាបព្រោះស្រូវនារដូវប្រាំងថា សូមបងប្អូនធ្វេីសាបព្រោះស្រូវក្នុងរដូវប្រាំង តែម្តងបានហេីយ ដេីម្បីជៀសវាង ដោយសារទឹកនៅឆ្ងាយ ហេីយស្រោយស្រព្វមិនគ្រប់គ្រាន់នាំឱ្យខាតបង់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ