ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក នេត្រ ភក្ត្រា សរសើរសហគមន៍ទេសចរណ៍កោះទ្រង់ ដែលរៀបចំបដិសណ្ឋាគារ សម្រាប់ដំណើរភ្ញៀវទេសចរបានល្អ, ភ្ញៀវទេសចរអាចភ្លក់រសជាតិផ្លែក្រូចថ្លុង ដែលបេះពីដើមភ្លាមៗ ព្រោះដល់រដូវទុំហើយ
Mon,03 February 2025 (Time 09:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 149នាក់)

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងកោតសរសើរសហគមន៍ទេសចរណ៍កោះទ្រង់ ដែលបានរៀបចំបដិសណ្ឋាគារ របៀបរបបសម្រាប់ដំណើរអ្នកទេសចរនៅលើកោះបានល្អ និងសូមអំពាវនាវដល់បងប្អូននៅក្នុងខេត្តក្រចេះ ឬមកពីខេត្តផ្សេងៗទៀត អញ្ជើញមកទស្សនាកម្សាន្តនៅកោះទ្រង់។ នៅលើកោះទ្រង់ មានមធ្យោបាយផ្សេងៗ ដូចជាជិះកង់ ជិះរទេះគោ ជិះរទេះសេះ ដើម្បីទស្សនាជីវភាព និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋរស់នៅលើកោះ។

ការកោតសរសើរបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា​ និងសហការី មកភ្លក់រសជាតិផ្លែក្រូចថ្លុងទុំដោយផ្ទាល់ ព្រមទាំងដើម្បីស្វែងយល់ពីការការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅកោះទ្រង់ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

នាឱកាសនោះដែរ ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានឱ្យដឹងថា សម្រាប់ដំណាំដែលមានការចាប់អារម្មណ៍ខ្ពស់ គឺក្រូចថ្លុង ដែលជាប់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ដែលមានឱជារសឆ្ងាញ់ពិសា, ផ្លែចេក និងដំណាំរួមផ្សំផ្សេងទៀតជាដើម។ ចំណែកប្រជាជនអ្នកកោះទ្រង់ក៏រួសរាយរាក់ទាក់។

លោក នេត្រ ភក្ត្រា បានថ្លែងថា សម្រាប់ការអញ្ជើញមកទស្សនានៅលើកោះទ្រង់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ គឺដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍នៅក្នុងស្រុក ខណៈនៅលើកោះទ្រង់មានទេសភាពស្អាត ការដាំដំណាំ វត្តអារាម ព្រមទាំងមានដើមរកាដែលមានអាយុជាង ១,០០០ឆ្នាំ កំពុងឈរបង្អួតខ្លួនរង់ចាំអ្នកទស្សនាមកពីគ្រប់ទិសទីនៅលើកោះទ្រង់នេះផងដែរ។ បន្ថែមពីលើភាពសម្បូរបែបនេះ កោះទ្រង់ក៏មានមានវាលខ្សាច់ស្រស់ស្អាត ដែលជាទីគយគន់របស់ទេសចរណ៍ទាំងឡាយជាដើម។

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា៖ «នៅរដូវនេះសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅលើកោះទ្រង់ គឺអាចភ្លក់រសជាតិផ្លែក្រូចថ្លុង ដែលល្បីឈ្មោះរបស់កោះទ្រង់នេះដោយអាចបេះពីដើមបានភ្លាមៗ ពីព្រោះរដូវនេះផ្លែក្រូចថ្លុងចាប់ផ្តើមទុំបណ្តើរៗហើយ។ បងប្អូនអាចគយគន់ទស្សនាកោះទំហំ ២៣៣ហិកតា មានបងប្អូនរស់នៅចំនួន ៣៨៦គ្រួសារ ជាមួយទេសភាពល្អស្អាត មានផល្លានុផលស្រស់ ក្រូចថ្លុងដែលជាប់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ដែលមានឱជារសឆ្ងាញ់ពិសា ផ្លែចេក និងដំណាំរួមផ្សំផ្សេងទៀត»។

សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១​ គីឡូម៉ែត្រ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ។ កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិកតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។

កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ មួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។

កោះនេះមានបណ្តោយប្រមាណ ៤.៥គីឡូម៉ែត្រ ពីជើងទៅត្បូង ព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង ៩​គីឡូម៉ែត្រ និងអមដងផ្លូវសម្បូរទៅដោយដើមក្រូចថ្លុង ដែលមានរស់ជាតិផ្អែមពីធម្មជាតិពិតៗ នៅចំកណ្តាលកោះមានបឹងចំនួន២ ដែលមានចំការបនែ្ល និងស្រែប្រាំង វស្សាលាស់ខៀវខ្ចីស្ទើរគ្រប់រដូវកាល សហគមន៍អេកូទេសចរណ៍ធម្មជាតិ បង្កើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨។

សកម្មភាពទេសចរ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កោះទ្រង់មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនដាំបន្លែ ​និងមានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកំសាន្តជំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឺករបស់ជនជាតិវៀតណាម ហើយទេសចរក៏អាចធ្វើការប៉ោះតង់លើឆ្នេរខ្សាច់(ឆ្នេរផ្តើមស្នេហ៍) ដ៏ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ