ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យមានសកម្មភាពទេសចរណ៍ ពេលរាត្រីនៅតាមទីសាធារណៈ នៅតាមបណ្ដារាជធានីខេត្តនានា ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ។ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជុំវិញបញ្ហានេះដែរសម្ដេចធិបតី ក៏បានផ្ដល់ជាឧទាហរណ៍ថា នៅលានជល់ដំរីក្នុងខេត្តសៀមរាប គួររៀបចំសកម្មភាពកម្សាន្តនៅពេលរាត្រី ដើម្បីបង្កើនការទាក់ទាញទេសចរដែលចេញមកពីមើលប្រាសាទនានា។សម្ដេចធិបតីបញ្ជាក់បន្ថែមថា សកម្មភាពទេសចរណ៍ពេលរាត្រីនេះ វិស័យឯកជនចូលរួមធ្វើក៏បាន ។ជាមួយគ្នានោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញដល់ឯកអគ្គរាជទូតកម្ពុជានានា នៅបរទេស ឲ្យបន្តជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរមកទស្សនាកម្ពុជា។សម្ដេចធិបតី បន្ថែមថា កម្ពុជាមានចំណុចវិជ្ជមានច្រើន ហើយចំណុចអវិជ្ជមាន គឺមានតិចតួចដែលរាជរដ្ឋាភិបាលប្រឹងប្រែងទប់ស្កាត់ ដោះស្រាយ និងបង្ក្រាបជានិច្ច។ទន្ទឹមគ្នានោះដែរសម្ដេចធិបតី បានលើកទឹកចិត្តដល់អ្នកបង្កើតមាតិកា យុវជន តារាសម្ដែង និងបណ្ដាញសារព័ត៌មាន បន្តចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ សម្ដេចបានថ្លែងអរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិខ្មែរ និងតំបន់ទេសចរណ៍កម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ