ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ច្បាស់ៗថា កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយ រឿងឧក្រិដ្ឋកម្ម ឬអនឡាញ ជួញដូរមនុស្ស នោះទេ ។ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញក្រសួងទេសចរណ៍ និងក្រសួងការបរទេស លើកកម្ពស់ការទូតទេសចរណ៍ និងស្នើមន្ត្រីការទូត បន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា។សម្តេចបវរធិបតី បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា ក៏ដូចជា ឯកឧត្តម-លោកជំទាវ អគ្គរាជទូត ប្រចាំបរទេស សូមជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជា អំពីគោលដៅទេសចរណ៍កម្ពុជា អំពីបញ្ហាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ។សម្តេចធិបតី បន្ដថា ប្រទេសកម្ពុជា មានចំណុចវិជ្ជមានច្រើន ហើយចំណុចអវិជ្ជមាន គឺមានតិចតួចដែលរាជរដ្ឋាភិបាលប្រឹងប្រែងទប់ស្កាត់ ដោះស្រាយ និងបង្ក្រាបជានិច្ច។សម្តេចបវរធិបតី បញ្ជាក់ថា កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយ រឿងឧក្រិដ្ឋកម្ម ឬអនឡាញ ជួញដូរមនុស្ស ដូចការផ្សព្វផ្សាយព័ត៌មានមួយចំនួនទេ។ រាជរដ្ឋាភិបាលកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ បុរេសកម្ម និងចាត់វិធានការមានការម៉ឺងម៉ាត់ មិនឱ្យកម្ពុជា ក្លាយជាគោលដៅសម្រាប់សកម្មភាព ខ្មៅងងឹតនោះទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ