ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ និងក្រុមអ្នកបង្កើតមាតិកានានា ចូលរួមផ្សព្វផ្សាពីសក្ដានុពលទេសចរណ៍កម្ពុជា ឱ្យបានច្រើនទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវសទេសចរមកទស្សនាកម្ពុជា។ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានលើកឡើងថា ពលរដ្ឋម្នាក់ គឺជាភ្ញាក់ងារផ្សព្វផ្សាយទេសចរណ៍មួយរូប ។សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផលិតផល ក្នុងវិស័យទេសចរណ៍ ក៏ដូចទៅនឹងការធ្វើស្រែដែរ គឺមិនអាចរកចាំតែទឹកភ្លៀងទេ ប៉ុន្ដែត្រូវមានការកែច្នៃ ដើម្បីធ្វើយ៉ាងណាទាក់ទាញទេសចរបរទេសនានាមកទស្សនាកម្ពុជាឱ្យបានច្រើនគ្រប់រដូវកាល ជាពិសេសការរៀបចំកញ្ចប់ទេសចរណ៍សម្រាប់ទេសចរក្នុងស្រុក ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ