ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញដល់ពលរដ្ឋ ជាពិសេសមន្ត្រីត្រូវចេះប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានគ្រប់ៗគ្នា។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា លទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺអាចធ្វើទៅបាននូវគ្រប់វិស័យទាំងអស់មិនមែនតែវិស័យអប់រំនោះទេ ដូចជាការធ្វើបច្ចុប្បន្នភាពព្រះត្រៃបិដក ឬព្រះធម៌ទៅក្នុងឌីជីថលជាដើម។ ក្រៅពីនេះយើងអាចប្រើទៅលើវិស័យទេសចរណ៍សម្រាប់ការកក់សំបុត្រ កក់ណ្ឋាគារជាដើម ដូចជា e-Visa និង e-Arrival។ ចំណែកការទិញដូរនៅលើទីផ្សារគឺបានកែប្រែមកប្រើប្រព័ន្ធ QR Code ជាដើម។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបន្តថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គឺពាក់ព័ន្ធជាមួយជីវិតយើងគ្រប់គ្នា ដូច្នេះហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជាដែលជាអាទិភាពទីមួយ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ