(ខេត្តកណ្តល)ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរនិងមន្ត្រីរាជការជាច្រើនរូប។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ បញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយក្នុងសង្គម និងជារឿងចាំបាច់ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ បញ្ហាគ្រឿងញៀនអាចលុបបំបាត់ និងទប់ស្កាត់បាន លុះត្រាតែមានការចូលរួមគាំទ្រពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ រួមជាមួយនេះ មិនត្រូវឃុបឃិតនឹងបទល្មើសជួញដូរ ឬប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋាន ដែលពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដោយបង្កើនស្មារតី ប្រយុទ្ធប្រឆាំងបទល្មើសជួញដូគ្រឿងញៀន និងខិតខំអនុវត្តទប់ស្កាត់ ករណីប្រើប្រាស់គ្រឿងញៀន និងបង្កើនការផ្សព្វផ្សាយ ឲ្យបានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អោយបានទូលំទូលាយ ជាពិសេសនៅតាមសាលារៀន ទីសាធារណៈ វត្តអារាម ស្ថាប័នរដ្ឋ វិស័យឯកជន និងទីប្រជុំជនជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ