បាត់ដំបង៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានការចូលរួមពី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន ពេទ្យសត្វ និងបងប្អូនប្រជាពលរដ្ឋ ប្រជាកសិករប្រកបមុខរបរចិញ្ចឹមសត្វចូលរួមផងដែរ។ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត លើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោយឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងពេទ្យសត្វ ខិតខំពិនិត្យលើបញ្ហាការងារប្រកបមុខរបរកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការងារកសិកម្មចិញ្ចឹមសត្វតាមមូលដ្ឋានជាដើម។ឯកឧត្តមអភិបាលខេត្ត បានស្នើរដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពេទ្យសត្វនៅតាមមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់បន្តយុទ្ធនាការក្នុងការចាក់វ៉ាក់សាំង ការពារជំងឺសត្វ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ភូមិនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីការពារសត្វពាហនៈរបស់ប្រជាពលរដ្ឋកុំឱ្យមានជំងឺផ្សេងៗ។ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់មន្រ្តីជំនាញ និងពេទ្យសត្វតាមមូលដ្ឋានដែលបានខិតខំបំពេញការងារ ជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ និងត្រូវបន្តខិតខំបន្ថែមទៀត។គូសបញ្ជាក់ផងដែរថា នាពេលកន្លងមក មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងពេទ្យសត្វនៅតាមមូលដ្ឋាន បានអនុវត្តការងារចាក់វ៉ាក់សាំង ការពារជំងឺសត្វពាហនៈ មួយចំនួនមកជូនបងប្អូនប្រជាពលរដ្ឋដូចជា វ៉ាក់សាំងការពារជំងឺដុំពកលើស្បែក គោ ក្របី, វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី, វ៉ាក់សាំងការពារជំងឺអុតក្តាមគោ ក្របី, វ៉ាក់សាំងការពារជំងឺជ្រូក៩មុខ, វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ