ភ្នំពេញ៖ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការ ដ្ឋានបានប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាម្នាក់ក្នុងករណីធ្វើសេវាកម្មផ្ញើកញ្ឆាក្រៀមចំនួន ០៦គឺឡួក្រាម ពីប្រទេសកម្ពុជាទៅឱ្យមនុស្សនៅប្រទេសអង់គ្លេស។កិច្ចប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីបុរសឈ្មោះ ប៉ិល វាសនា អាយុ៤៤ឆ្នាំរស់នៅសង្កាត់ចំការ សំរោង ក្រុងបាត់ដំបង មានទំនាក់ទំនងជាមួយជនជាតិបរទេសម្នាក់ នៅប្រទេសថៃ ដោយបង្គាប់ឱ្យគេ យកកញ្ឆាក្រៀមចំនួន០៦ គីឡួក្រាមដោយបង្កប់ជា មួយវត្ថុផ្សេងទៀតពីទីប្រជុំជនមួយនៅប្រទេសថៃ នាំចូលមកប្រទេសកម្ពុជា ហើយយកទៅផ្ញើឱ្យមនុ ស្សដែលកំពុងរស់នៅប្រទេសអង់គ្លេស ដោយដាក់ផ្ញើ តាមរយៈប្រៃសណីយ៍ ដេីម្បីទទួលប្រាក់ ពីជនបរទេសស្ថិតនៅប្រទេសថៃ។ក្នុងពេលយកវត្ថុនេះទៅផ្ញើ ជនសង័្សយបានប្រាប់មន្រ្តីប្រៃសនីយ៍ថា ជាវត្ថុអនុស្សាវរិយ៍ ដែលត្រូវផ្ញើទៅ ឱ្យមនុស្ស ផ្សេងៗគ្នាក្នុងប្រទេសអង់គ្លេស ដោ យមានទាំងឈ្មោះ និង អាសយដ្ឋានត្រឹមត្រូវ ហើយពេលបន្ទាប់មក មន្រ្តីនៃ អង្គភាពប្រៃសណីយ៍បានរកឃើញថា ក្នុងកញ្ចប់វត្ថុ អនុស្សាវរិយ៍ដែលយក មកផ្ញើនេះគឺមានកញ្ឆា ក្រៀម ចំនួន ០៦ គីឡូក្រាម ដែលច្បាប់ហាមឃាត់ បានសហការផ្តល់ព័ត៌មានមកសមត្ថ កិច្ចនគរបាលទើបធ្វើ ការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាខាងលើ យកមកធ្វើការសាកសួរ។នៅមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា នេះគឺជាលើកដំបូងដែលរូបគេផ្តើមប្រកបមុខរបរ នេះ តាមរយៈការណែនាំពីជនបរទេសម្នាក់ នៅប្រទេសថៃ ដោយគេសន្យាថា បើផ្ញើកញ្ឆាក្រៀមនេះទៅ ដល់ ដៃមនុស្សនៅប្រទេសអង់គ្លេស នោះគេនឹងឱ្យប្រាក់មកខ្លួន ទើបសម្រេចចិត្តធ្វើ ដោយទទួលយកកញ្ឆានេះ ពីក្នុងទឹកដីថៃ ចូលមកហើយយកទៅផ្ញើតាមរយៈប្រៃសណីយ៍។បច្ចុប្បន្នសមត្ថកិច្ចបានរបៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងទៅកាន់ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ