ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅម៉ាឡេស៊ី
Sat,22 February 2025 (Time 08:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួង ការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដែលនឹងប្រព្រឹត្តទៅពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។

តាមសេចក្តីប្រប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៥ ក្រោមមូលបទ «ការឯកភាពអាស៊ាន ដើម្បីសន្តិសុខ និងវិបុលភាព» នឹងផ្តោតលើកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហ ប្រតិបត្តិការតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើតមាន ពង្រឹងមជ្ឈភាពអាស៊ាន ADMM និង ADMM-Plus ព្រមទាំងគិតគូលើការ និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមយន្តការ

សេចក្តីប្រកាសដដែលបានឲ្យដឹងថា ជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងអនុម័ត «សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបញ្ញាសិប្បនិម្មិតក្នុងវិស័យការពារជាតិ)» (Joint Statement by the ASEAN Defence Ministers on Cooperation in the Field of Artificial Intelligence in the Defence Sector)។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ គ្រោងនឹងមានជំនួប ពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពារជាតិដែលជាផលប្រយោជន៍រួម ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ