ខេត្តបាត់ដំបង៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តោតសំខាន់ចំពោះការការពារ និងការអភិរក្សធនធានធម្មជាតិ ជាពិសេសគឺការពារព្រៃឈើ ដោយឯកឧត្តមបានសង្កត់ធ្ងន់លើការបន្ថែមឧបករណ៍ដ្រូនឱ្យជួយល្បាតព្រៃ ដើម្បីកាត់បន្ថយហានិភ័យនៅក្នុងការងារល្បាតរបស់មន្រ្តីឧទ្យានុរក្ស ហើយការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ក៏បានផ្តល់ព័ត៌មានលំអិត រហ័សអំពីស្ថានភាពព្រៃឈើបានលឿនទាន់សភាពការណ៍ផងដែរ។សូមជម្រាបជូនថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះជួបសំណេះសំណាលជាមួយក្រុមការងារមូលនិធិ ម៉ាកក្សចូលីភីត (MJP) និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងខេត្តប៉ៃលិន បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានចុះពិនិត្យចំការឈើក្នុងបរិវេណស្នាក់ការមូលនិធិ ម៉ាកក្សចូលីភីត (MJP) នៅភូមិសាស្រ្តទឹកធ្លាក់បឡាង ថ្នាលបណ្តុះកូនឈើ និងកន្លែងផលិតឃ្មុំពូជ រួមទាំងស្ថានីយ៍បន្សុទ្ធទឹករបស់ក្រសួងបរិស្ថាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ