ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករដែលជួបបញ្ហាខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន
Sun,02 February 2025 (Time 09:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ភ្នំពេញ៖ គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅដល់គ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហាទឹកជូនដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ១៧០០ហិកតា នៅឃុំស្នឹង និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

សូមជម្រាបថា នៅឆ្នាំ២០២៥នេះ បើតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានអំពីផែនការស្រូវប្រាំង ក្នុងខេត្តបាត់ដំបងមានចំនួន ២៧០០០ហិកតា ប៉ុន្តែការអនុវត្តជាក់ស្តែងមានរហូតដល់ ៦៧៥០០ហិកតា។ ដោយឡែកនៅក្នុងភូមិទាំង១១ នៃឃុំស្នឹង ស្រុកបាណន់ ផែនការស្រូវប្រាំងមានចំនួន ៨០០ហិកតា តែការបង្កបង្កើនផលមានចំនួនប្រមាណ ១៧០០ហិកតា ក្នុងនោះបើទោះបីជា ក្រុមការងារបានយកចិត្តទុកដាក់នៅក្នុងការអន្តរាគមន៍ដើម្បីបូមទឹកជួយសង្គ្រោះយ៉ាងណាក៏នៅមានស្រូវចំនួន ៣ហិកតា បានទទួលរងការខូចខាតទាំងស្រុង ដោយសារតែស្ថិតនៅឆ្ងាយពីប្រភពទឹកខ្លាំងពេក។

ឆ្លើយតបចំពោះសំណូមពរក៏ដូចជាកង្វល់របស់បងប្អូនប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ប្រៀបដូចជាឪពុកម្តាយដែលតែងតែចង់ឱ្យកូនមានបាន ដោយខិតខំរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីជួយឱ្យកូនមានជីវភាពកាន់តែប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរជួយដោះស្រាយកង្វល់របស់កសិករ ដោយប្រើប្រាស់យុទ្ធសាស្ត្រថ្មីជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ជាមួយនឹងការណែនាំឱ្យប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អ និងមានគុណសម្បត្តិស្របតាមតម្រូវការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនប្រជាកសិករឱ្យរួមសហការគ្នា ហើយស្តាប់តាមការណែនាំរបស់អាជ្ញាធរក្នុងមូលដ្ឋាន ជាពិសេសលោកមេឃុំដែលជាអ្នកនៅផ្ទាល់តែម្ដង ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកើតមានឡើងចំពោះមុខ ដើម្បីទទួលបានភាពរីកចម្រើនទាំងអស់គ្នា។

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៨៦៦ហិកតា ដែលប្រឈមនឹងកង្វះទឹកស្រោចស្រពនាពេលខាងមុខ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអន្តរាគមន៍ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា និងបានចុះពិនិត្យទីតាំងដែលមានជំនន់ទឹកភ្លៀងជន់លិចនៅចំណុចព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ